• 2020-01-21 06:58:57
  • ព័ត៌មាន

មើលតម្លៃ RAV4 ឆ្នាំ ២០២០ រូបរាងថ្មី ទើបដាក់លក់នៅសិង្ហបុរី

  • 2020-01-21 06:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Singapore Motor Show ក្រុមហ៊ុន​ជប៉ុន​ Toyota បាន​នាំ​យក​រថយន្ត RAV4 ស៊េរី​ឆ្នាំ ២០២០ មក​តាំង​បង្ហាញ ដែល​នឹង​ត្រូវ​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​សិង្ហបុរី។

ចំពោះ​ប្រភេទ​ដែល​លក់​នៅ​​សិង្ហបុរី​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២,០ លីត្រ ដែល​មាន​កម្លាំង​ ១៧០ សេះ ភ្ជាប់​នឹង​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ ជា​មួយ​តម្លៃ​ប្រមាណ ៩៨ ០០០ ដុល្លារ។

គួរ​ដឹង​ថា RAV4 ស៊េរី​ឆ្នាំ ២០២០ គឺ​ជា​ជំនាន់​ទី ៥ ​នៃ​ត្រកូល RAV4 ដែល​វា​មាន​ការ​ផ្លាស់​ប្ដូរ​​រូបរាង​ថ្មី​ទាំង​ស្រុង។ រថយន្ត RAV4 ថ្មី​គឺ​ផលិត​ឡើង​លើ​គ្រោង​ឆ្អឹង​​ TNGA ថ្មី​របស់​ Toyota ​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ មាន​ទម្ងន់​ស្រាល និង​​រឹងមាំ​​ជាង​គ្រោង​ឆ្អឹង​ដែល​ប្រើ​ប្រាស់​ពី​មុន។

ទាក់​ទង​នឹង​ផ្នែក​សុវត្ថិភាព Toyota និយាយ​ថា RAV4 ឆ្នាំ ២០២០ មាន​ភ្ជាប់​ជា​មួយ​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ជា​ប្រព័ន្ធ​ទប់​លំនឹង​បែប​អេឡិចត្រូនិក, ប្រព័ន្ធ​ទប់​​​មិន​ឲ្យ​រថយន្ត​រអិល និង​មាន​កញ្ចប់​សុវត្ថិភាព​ Toyota Safety Sense ដែល​មាន​មុខងារ​សុវត្ថិភាព និង​ជំនួយ​ដល់​ការ​បើកបរ​ជា​ច្រើន៕​​​

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់