- 2020-01-21 03:03:45
- ព័ត៌មាន
គួរដឹង! អ្នកប្រើស្មាតហ្វូន Version ចាស់ទាំងនេះ ប្រញាប់ចម្លង Chat ចេញពី WhatsaApp ជាបន្ទាន់
- 2020-01-21 03:03:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! អ្នកប្រើស្មាតហ្វូន Version ចាស់ទាំងនេះ ប្រញាប់ចម្លង Chat ចេញពី WhatsaApp ជាបន្ទាន់
ចន្លោះមិនឃើញ
WhatsApp បានប្រកាសជាផ្លូវការហើយថាចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះតទៅ សេវាកម្មរបស់ខ្លួននឹងលែងដំណើរការតទៅទៀតហើយសម្រាប់ស្មាតហ្វូន Android និង iOS សេរ៊ីទាបៗ។
កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុនស្ថិតក្រោមទ្រនំមេ Facebook បានបញ្ចប់ការគាំទ្រលើ Windows Phone ដោយឡែកនាថ្ងៃទី ១ ខែក្រោយនេះ ប្រភេទឧបករណ៍ឈរលើ Android ជំនាន់ 2.3.7 ឬទាបជាងនេះ ក៏ដូចជា iPhone ដែលឈរលើប្រព័ន្ធ iOS 8 ឬទាបជាងនេះ នឹងត្រូវទទួលរងផលប៉ះពាល់ដូចគ្នា។
ប្រសិនឧបករណ៍របស់អ្នកមិនអាចដំឡើងទៅកាន់ Version ថ្មីដែលខ្ពស់ជាងការកំណត់ទេនោះ អ្នកទាមទារឲ្យផ្លាស់ប្តូរស្មាតហ្វូនសេរ៊ីផ្សេងណាមួយ ហើយបើតាមទីផ្សារស្មាតហ្វូនសព្វថ្ងៃតម្រូវឲ្យអ្នកចំណាយមិនដល់ ១៥០ ដុល្លារទេ ក្នុងការទទួលបានស្មាតហ្វូនមាន Version ខ្ពស់ជាងនេះ។
បញ្ជាក់ថាប្រសិនអ្នកមានសារសន្ទនាសំខាន់ សុំធ្វើការ Export ចេញ ដោយចុចលើទីតាំង Menu (Three dots) នៅផ្នែកខាងស្តាំអេក្រង់ ហើយចុចលើពាក្យ More > Export Chat > សម្រេចថាអ្នកចង់រក្សាទុកទាំងរូបភាព/វីដេអូឬអត់ ហើយជ្រើសរើសទីតាំងក្នុងការទម្លាក់ចេញ អាចជាផ្ញើចូលទៅកាន់ Email Account ណាមួយជាដើម (សម្រាប់អ្នកប្រើប្រាស់នៅប្រទេសអាល្លឺម៉ង់មិនអាច Export បានទេ)៕
អានអត្ថបទ: