• 2020-01-20 01:52:36
  • ព័ត៌មាន

ថតបានរូបរាង Toyota Fortuner ជំនាន់ថ្មីឆ្នាំ ២០២១ រត់លើដងផ្លូវ

  • 2020-01-20 01:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Fortuner ជំនាន់​ថ្មី ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​រូបរាង​ថ្មី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រត់​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ ដែល​វា​មក​ជំនួស​រូបរាង​បច្ចុប្បន្ន​ចេញ​តាំង​ពី​ឆ្នាំ ២០១៥។ រថយន្ត​ជំនាន់​ថ្មី​នេះ​អាច​ចេញ​លក់​លើ​ទីផ្សារ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ និង​លក់​ជា​ស៊េរី ២០២១។

​​តាម​ការ​ចុះ​ផ្សាយ​របស់​ Autocar India បាន​អះអាង​ថា Fortuner ថ្មី​នេះ​អាច​នឹង​មាន​បំពាក់​រន្ធ​ខ្យល់​ថ្មី, កាង​មុខ​ថ្មី, មាន​រូបរាង​កាន់​តែ​ដូច​បែប​ស្ព័រ​ ស្រដៀង​នឹង​រថយន្ត​ RAV4 ដែល​លក់​ដាច់​ខ្លាំង​នៅ​អាមេរិក។ អំពូល​មុខ​ក្រោយ​អាច​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច ប៉ុន្តែ​ទ្រង់ទ្រាយ​រថយន្ត​នឹង​មិន​ប្ដូរ​ច្រើន​ឡើយ។

ម៉ាស៊ីន​ Fortuner ថ្មី​ក៏​ទំនង​ជា​មិន​ប្រែ​ប្រួល​ដែរ។ ម៉ាស៊ីន​អាច​ខុស​គ្នា​តាម​ទីផ្សារ ដោយ​អាច​មាន​ជម្រើស​ម៉ាស៊ីន​ ២,៧ លីត្រ ជម្រើស​ ៤ លីត្រ ឬ ២,៤ លីត្រ ឬ​ជម្រើស ២,៨ លីត្រ និង ៣ លីត្រ​ដែល​ជា​ប្រភេទ​ម៉ាស៊ូត៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់