• 2020-01-16 07:05:09
  • ព័ត៌មាន

ចេញមកច្បាស់ Huawei P40 មានកាមេរ៉ាសរុប ៥ គ្រាប់

  • 2020-01-16 07:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Render ថ្មី​នៃ Huawei P40 បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ស្មាតហ្វូន​កំពូល​ប្រចាំ​ដើម​ឆ្នាំ ២០២០ របស់ Huawei។

វា​មាន​បង្ហាញ​អំពី​កាមេរ៉ា​ក្រោយ​ដែល​មាន​ ៣ គ្រាប់ ហើយ​បំពាក់​ក្នុង​ដង្គុំ​កាមេរ៉ា​រាង​បួន​ជ្រុង​។ នៅ​ផ្នែក​ខាង​មុខ​មាន​​បង្ហាញ​អំពី​អេក្រង់​ដែល​មាន​ផ្ទៃ​រាប​ស្មើ ជា​មួយ​កាមេរ៉ា​ភ្លោះ​ដែល​ចោះ​រន្ធ​លើ​ផ្ទៃ​អេក្រង់ ហើយ​អេក្រង់​នេះ​អាច​មាន​ទំហំ ៦,១ អ៊ីញ ឬ ៦,២ អ៊ីញ។

P40 នេះ នៅ​មិន​ទាន់​​លេច​ចេញ​ព័ត៌មាន​ច្រើន​នៅ​ឡើយ​ទេ ប៉ុន្តែ​ចចាមអារ៉ាម​អះអាង​ថា​​មាន​កាមេរ៉ា​មេ, កាមេរ៉ា​ Ultrawide បូក​នឹង​កាមេរ៉ា​វាស់​ជម្រៅ 3D ផ្នែក​ខាង​ក្រោយ។ ចំពោះ​កាមេរ៉ា​មុខ​អាច​នឹង​មាន​កាមេរ៉ា​មេ អម​ដោយ​កាមេរ៉ា Ultrawide។

P40 និង P40 Pro អាច​នឹង​បង្ហាញ​ខ្លួន​​នៅ​ខែ​មីនា ហើយ​វា​ទំនង​ជា​ខុស​គ្នា​បន្តិច​បន្តួច។ ចំពោះ​ប្រភេទ Pro រំពឹង​ថា​មាន​កាមេរ៉ា ២ ទៀត​នៅ​ផ្នែក​ខាង​ក្រោយ ហើយ​មាន​ប្រើ​អេក្រង់​កោង​ផ្នែក​ខាង​មុខ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់