• 2020-01-13 01:32:52
  • ផលិតផលថ្មី

ត្រូវ​ប៉ាន់ Gamer! Samsung ចេញ Monitor ៤៩ អ៊ីញ​មាន​ល្បឿន​អេក្រង់​ដល់ ២៤០Hz

  • 2020-01-13 01:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពិព័រណ៍ CES ២០២០ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ Samsung ​បាន​ប្រកាស​ចេញ​នៅ​ Monitor សម្រាប់ Gamer ​ម៉ូឌែល Odyssey G7 និង G9 ដោយ​វា​ជា​ប្រភេទ Monitor អេក្រង់​កោង​មាន​ល្បឿន Refresh rate ដល់​ទៅ ២៤០Hz ឯ​ណោះ។

សម្រាប់​ម៉ូឌែល Odyssey G9 មាន​ទំហំ​អេក្រង់ ៤៩ អ៊ីញ កម្រិត​បង្ហាញ ៥ ១២០x១ ៤៤០ ភីកសែល គាំទ្រ​បច្ចេកវិទ្យា DisplayHDR 1000 ស្រប​ពេល​ធុន​តូច G76 មាន​អេក្រង់​ទំហំ ២៧ អ៊ីញ និង ៣២ អ៊ីញ កម្រិត​បង្ហាញ ២ ៥៦០x១ ៤៤០ ភីកសែល គាំទ្រ​បច្ចេកវិទ្យា DisplayHDR 600។

សម្រាប់​តម្លៃ​និង​កាលបរិច្ឆេទ​ចេញ​លក់​ច្បាស់ការ ខាង​ក្រុមហ៊ុន Samsung មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ។

គួរ​រំឭក​ថា​ទីផ្សារ​ Gaming Monitor ទូទាំង​សកលលោក​នៅ​ពេល​បច្ចុប្បន្ន​បាន​ហក់​ឡើង​មក​ទល់ ៧.៨ លាន​គ្រឿង​កាល​ពី​ឆ្នាំ ២០១៩ ហើយ​រំពឹង​នឹង​អាច​ឡើង​ដល់ ១២.២ លាន​គ្រឿង​នៅ​ឆ្នាំ ២០២៣។ ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​កាន់​តែ​សកម្ម​ខ្លាំង ក្នុង​ការ​រុករក​ភាព​ច្នៃ​ប្រឌិត​ថ្មី​ផ្តល់​ជូន​អតិថិជន​ដែល​ស្រលាញ់​ការ​លេង​ហ្គេម​ជា​ពិសេស៕

អានអត្ថបទ:

ប្រភព៖ Flashfly | Samsung ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់