• 2019-12-14 03:33:13
  • ព័ត៌មាន

កម្មវិធី Ignite Phnom Penh លើកទី៥ នឹងចាប់ផ្ដើមស្អែកនេះហើយ!

  • 2019-12-14 03:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​វោហាស័ព្ទ​សាធារណៈ ​Ignite Phnom Penh នឹង​ត្រូវ​​​ប្រារព្ធ​ធ្វើ​ឡើង​ជា​លើកទី៥ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្អែក​នេះ នៅ​សហ​សាល​សម្ដេច​​​​​​​​តេជោ​​​​​​ ហ៊ុនសែន ​​​​​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ចាប់​ពី​ម៉ោង ១ ដល់ ៥​ ​រសៀល។

ចំណុច​ពិសេស​របស់​កម្មវិធី Ignite Phnom Penh គឺ​វាគ្មិន​នីមួយៗ​ត្រូវ​ធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ ៥នាទី និង​ស្លាយ (Slide) ចំនួន ២០។ ចំណុច​នេះ​ គឺ​តម្រូវ​ឲ្យ​វាគ្មិន​នីមួយៗ​មាន​ការ​ត្រៀម​រៀបចំ​ខ្លួន​យ៉ាង​ល្អ និង​មាន​កម្រិត​ពិបាក​ខ្ពស់។ ដូច​នេះ វាគ្មិន​ទទួល​បាន​បទពិសោធន៍​ថ្មី ដែល​ជួយ​ឲ្យ​ពួកគាត់​អាច​គ្រប់គ្រង​ពេល​វេលា​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ឲ្យ​បាន​ល្អ។

កម្មវិធី​នេះ​ មាន​ការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន ១៥ រូប​មក​ពី​គ្រប់​ស្ថាប័ន ដែល​នឹង​ចែក​រំលែក​បទ​ពិសោធ និង​ចំណេះ​ដឹង​របស់​ខ្លួន ក្នុង​នោះ​មាន​វាគ្មិន​កិត្តិយស ​ដូចជា លោក ជី សិលា (នាយក ប្រតិតបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Sabay Digital Group) លោក ជុំ សុធា (នាយក​ផលិតកម្ម) លោក ប៊ុន ផាក (នាយក​គ្រប់គ្រង និង​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Camazoon និង​ជា​ស្ថាបនិក Phzar.com) លោក យាន រស្មី (គតានរក្ស សិល្បះ​សហសម័យ) ​និង​កញ្ញា ម៉ម លីសា (អ្នក​រចនា​កំនូរ​លើ​ជញ្ជាំង)។

Ignite Phnom Penh ឆ្នាំ​នេះ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុង​នោះ​មាន​ក្រុមហ៊ុន Smart និង Nescafe ដែល​បាន​ចូលរួម​គាំទ្រ ជា​អ្នក​ឧបត្ថម្ភ​ធំ ក្នុង​កម្មវិធី​នេះ។ លោក​អ្នក​អាច​ទិញ​សំបុត្រ​ ដោយ​មាន​កាដូ​ពិសេស​ ដូចជា​ដប​ទឹក ដោយ​វិធី​ទិញ​សំបុត្រ តាម​អនឡាញ ៖ https://ignite4.eventbrite.com/ ឬ តាម​ទូរសព្ទ 015 971789 / 011 249899 ឬ ទទួល​បាន​ព័ត៌មាន​ថ្មីៗ ដោយ​ចូល​ទៅ​កាន់​ទំព័រ ហ្វេសប៊ុក​របស់​កម្មវិធី​នេះ ដែល​មាន​ឈ្មោះ​ថា Ignite Cambodia៕

អត្ថបទ៖ សុខហេង

មតិយោបល់