• 2019-12-13 08:27:39
  • ព័ត៌មាន

មកដឹងរឿងរ៉ាវបុរសម្នាក់ជ្រុះបាត់ទូរសព្ទ តែបានមកវិញជាសំបុត្រយន្តហោះ

  • 2019-12-13 08:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរសព្ទដៃកាលពីសប្តាហ៍មុន តែបែរជាបានមកវិញជាសំបុត្រយន្តហោះទៅលេងក្រៅប្រទេសដោយមិនដឹងខ្លួនវិញ។

លោក គង់ នៅ

លោកបានខិតខំស្វែងរកទូរស័ព្ទដែលបានបាត់នោះអស់ជាច្រើនថ្ងៃ ប៉ុន្តែរកយ៉ាងណាក៏ពុំឃើញទាល់តែសោះ គាត់បានសម្រេចចិត្តទៅទិញទូរសព្ទថ្មីមួយគ្រឿងជំនួសវិញ ដោយសារអត់មានអីប្រើទាក់ទងគ្នា។

ពេលទៅដល់ហាងលក់ទូរសព្ទដៃភ្លាម គាត់បាននិយាយប្រាប់អ្នកលក់ថា ចង់បានទូរសព្ទណាស៊េរីសមរម្យមួយហើយតម្លៃល្មមដែរ។ បន្ទាប់មកអ្នកលក់ក៏ណែនាំគាត់ឲ្យជ្រើសយក OPPO Reno 2F និង Reno 2។ គិតមួយសន្ទុះ គាត់ក៏បានដកលុយខ្ទង់ ៦០០ ដុល្លារចេញពីហោប៉ៅខោទិញយក Reno 2 តម្លៃ ៥៩៩ ដុល្លារឲ្យកាត់ស៊យថ្ងៃមុន ដើម្បីហេងឆ្នាំថ្មី។

ប៉ុន្មានថ្ងៃបន្ទាប់ស្រាប់តែ OPPO បានខលទៅសួរគាត់ថា តើគាត់បានទិញទូរសព្ទ Reno 2 ថ្ងៃមុនមែនទេ? ហើយគាត់ក៏ឆ្លើយតបវិញថា បាទពិតមែនហើយ! ខាងក្រុមហ៊ុនបានប្រាប់ថា គាត់ក៏បានឈ្នះសំបុត្រយន្តហោះទៅលេងកោះភូកេត ប្រទេសថៃ។ ជាការពិត លោកមិនបានចាប់អារម្មណ៍ថា គេចាប់រង្វាន់អ្វីនោះទេដឹងតែថាដោយសារអត់មានអីប្រើ ក៏ទិញមួយទៅ។

និយាយទូរសព្ទជាមួយក្រុមការងារ OPPO លោកបន្ថែមថា៖ “ខ្ញុំមិនធ្លាប់ស្រមៃថាបានទៅដើរលេងក្រៅប្រទេសទាល់តែសោះ ស្រាប់តែរសៀលបន្តិច ខាងក្រុមហ៊ុនប្រាប់ថាបានឈ្នះសំបុត្រយន្តហោះទៅលេងស្រុកថៃ។ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងខ្លាំង! មិនអស់ចិត្តខ្ញុំបានខលបញ្ជាក់ក្រុមហ៊ុនម្តងទៀត! នេះមិនមែនជាសុបិន្ត តែវាជាការពិត”។

សម្រាប់កម្មវិធីរង្វាន់ធំទៅលេងកោះភូកេតរបស់ OPPO នេះដែរគឺ ជ្រើសយក ៣៩ នាក់ខណៈដែលលោក គង់ នៅ ជាម្ចាស់រង្វាន់ទី ១ ដូចនេះនៅមាន ៣៨ រង្វាន់ទៀតកំពុងរង់ចាំអ្នក។

OPPO Reno2

មិនថាតែអតិថិជនខ្មែរ ឬបរទេស អ្នកអាចមានសំណាងឈ្នះរង្វាន់នេះផងដែរ ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

-ទិញទូរសព្ទ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរសព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

-ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

-សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន ៥ ដងប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ។ សម្រាប់ទូរសព្ទដៃ OPPO ផ្តល់កាដូថ្មីតម្លៃពិសេសថ្មីគឺ OPPO Reno2 F (តម្លៃថ្មី ៣៤៩ ដុល្លារ) និង OPPO Reno2 (តម្លៃ ៥៩៩ ដុល្លារ)៕

មតិយោបល់