• 2019-12-13 04:06:30
  • ព័ត៌មាន

Honda ADV 150 មកពីឥណ្ឌូនេស៊ី និងថៃ ខុសគ្នាបែបណាខ្លះ?

  • 2019-12-13 04:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ADV 150 គឺជាម៉ូតូ​អូតូ​បែប​ ​On និង Off-road ដែល​អាច​នាំ​អ្នក​ទៅ​គ្រប់ទិសទី និង​លើ​ស្ថានភាព​ផ្លូវ​ពិបាក​បាន ហើយមាន​កម្លាំង​ម៉ាស៊ីន​ដល់ទៅ ១៥០សេសេ។

ម៉ូតូ​ Honda ADV 150 ស៊េរី​ឆ្នាំ ២០២០ នេះ មាន​លក្ខណៈ​ស្រដៀង​ច្រើន​ទៅ​នឹង​ X-ADV 750។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម។

ទោះ​ជា​យ៉ាងណា នៅ​លើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មាន ម៉ូតូ Honda ADV 150 ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ថៃ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ងឿង​ឆ្ងល់​ថា តើ​ពួក​វា​មាន​លក្ខណៈ​ខុស​គ្នា​បែប​ណា​ខ្លះ។

បើ​យោង​តាម​ហាង​លក់​ម៉ូតូ Seyha Motor បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង Honda ADV 150 មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ថៃ​ដូច​ជា៖

Honda ADV 150 មក​ពី​ឥណ្ឌូនេស៊ី

  • បំពាក់ហ្វ្រាំងធម្មតាមកស្តង់ដារ
  • ប្រើសម្បកកង់ម៉ាក Federal គ្មានពោះវៀនកង់ ហើយមានអក្សរ "Made in Indonesia”
  • មានតែម ឬ Sticker ជាអក្សរឥណ្ឌូនេស៊ី
  • មានលេខតួម៉ាស៊ីនចាប់ផ្តើមពីអក្សរ "MH”

Honda ADV 150 មក​ពី​ថៃ

  • មានបំពាក់ហ្វ្រាំង ABS មកស្តង់ដារ
  • ប្រើសម្បកកង់ម៉ាក iRC គ្មានពោះវៀនកង់
  • មានតែម ឬ Sticker ជាអក្សរថៃ
  • មានលេខតួម៉ាស៊ីនចាប់ផ្តើមពីអក្សរ "ML”

ម៉ូតូ Honda ADV 150 ស៊េរី​ឆ្នាំ២០២០ នេះ មាន​តម្លៃ​ប្រមាណ​ជា​ខ្ទង់ ៤ ២០០ ដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់