• 2019-12-13 02:14:16
  • ព័ត៌មាន

៦ ចំណុចនេះបញ្ចាក់ថា Mate 30 Pro ខ្លាំងនិងអស្ចារ្យលើសពីស្មាតហ្វូន

  • 2019-12-13 02:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​លក្ខណៈជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អធិរាជ​ស្មាតហ្វូន​កាមេរ៉ា Mate 30 Pro លក់​អស់​ពី​ស្តុក​ត្រឹម​រយៈ​ពេល​ដ៏​ខ្លី​ក្នុង​ប្រទេស​កម្ពុជា ទោះ​បី​ជា​មិន​មាន​សេវាកម្ម Google ក៏ដោយ។ ក្រុមហ៊ុន​ស្មាតហ្វូន​យក្ស​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​ខ្លួន​ដោយ​ផ្តោត​ទៅ​លើ​តម្រូវ​ការ​អ្នក​ប្រើប្រាស់។ ទាំង​នេះ​ជា​លក្ខណៈ​ពិសេស និង​បច្ចេកវិទ្យា​ថ្មី​ៗដែល​ Huawei បាន​បំពាក់​លើ Huawei Mate30 Pro ៖

១. អេក្រង់​បែប​ទឹក​ធ្លាក់៖

ពិត​ប្រាកដ​ណាស់​ទូរសព្ទ​កាន់​តែ​ទំនើប​ក៏​តម្រូវ​ឲ្យ​មាន​អេក្រង់​ល្អ​ដែរ ដូច​នេះ​បង​ធំ​ត្រកូល Mate មក​ជា​មួយ​នឹង​អេក្រង់​ទឹក​ធ្លាក់ (Huawei Horizon Display) កញ្ចក់​ប្រភេទ OLED បន្ថែម​ដោយ​បច្ចេកវិទ្យា DCI-P3 ជំនួយ​ពណ៌ និង​ពន្លឺ និង​ក្រោម​ស្រទាប់​អេក្រង់​មាន​បង្កប់​បច្ចេកវិទ្យា​បញ្ចេញ​សម្លេង Acoustic Sound Display។

២. បន្ទះ​ឈីប Kirin 990៖

Mate 30 Pro ជា​ស្មាត​ហ្វូន​ដែល​មាន​ល្បឿនលឿន ដោយ​បន្ទះ​ឈីប​កំពូល Kirin 990 ដំណើរ​ការ​រហ័ស​បំផុត CPU 8 core (2 x 2.86Ghz, 2 x 2.09Ghz, 4 x 1.86Ghz), ក្រាហ្វិក​កម្រិត​ខ្ពស់ GPU Mali-G76 x 16 cores, និង​ឈីប​ Da Vinci NPU ជំនួយ​លើ​បច្ចេកវិទ្យា AI កម្រិត​ខ្ពស់ ព្រម​ទាំង​បច្ចេកវិទ្យា​រក្សា​ភាព​ត្រជាក់ (SuperCool Cooling System)។

៣. បច្ចេកវិទ្យា Air Guestures៖

ស្មាតហ្វូន​កំពូល​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​ប្រើប្រាស់​ដោយ​កាយ​វិការ (Air Grabshot & Air Guestures) ដោយ​គ្រាន់​តែ​លា​រួច​ក្ដាប់​ដៃ​ពី​មុខ Mate 30 Pro ដើម្បី​ Screenshot, បក់​ដៃ​ចុះ​ឬ​ឡើង ដើម្បី​អូស​ផ្ទាំង​បង្ហាញ​ពី​អេក្រង់​ចុះ​ក្រោម ​ឬ​ឡើង​លើ, បច្ចេកវិទ្យា Virtual Side Touch Edge កំណត់​ប៊ូតុង​ L និង R នៅ​ចំហៀង​អេក្រង់​ដើម្បី​ជំនួយ​ដល់​ការ​បញ្ជា​ពេល​លេងហ្គេម។

៤. ពិន្ទុ​ដាច់​គេ​នៅ​លើ DxOMark៖

Mate 30 Pro ជា​ស្មាតហ្វូន​កាមេរ៉ា​ចំណាត់​ថ្នាក់លេខ ១ ពី DxOMark មក​ជា​មួយ​កាមេរ៉ា​ក្រោយ Leica ៤ គ្រាប់, ប្លង់​ទូទៅ (SuperSensing Camera) ទំហំ ៤០MP f/1.6, ប្លង់​ទូលាយ (Cine Camera) ទំហំ ៤០ MP f/1.8, ប្លង់​ពង្រីក​ទំហំ ៨MP (Telephoto Camera), និង ប្លង់​ព្រាល 3D TOF Camera។ Huawei បាន​បំពាក់​សេនស័រ​កាមេរ៉ា​ថ្មី RYYB ទំហំ 1/1.7” ថត​រូប​ច្បាស់ និង លម្អិត​ទោះ​បី​នៅ​ទីតាំង​ដែល​មាន​ពន្លឺ​តិច ​ឬ​ពេលយប់ និង ISO កម្រិតខ្ពស់ ៤០៩ ៦០០ កាន់​តែ​អស្ចារ្យ Cine Camera ថត​វីដេអូ​កម្រិត​ 4K, 4K Time-lapse, Slow-motion កម្រិត 7680fps, ISO កម្រិត ៥១ ២០០។

៥. ថាមពល​ថ្ម៖

ថ្ម​ជា​លក្ខណៈ​ចម្បង​មួយ​ផ្នែក​ទៀត​សំរាប់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ។ ថាមពល​ថ្ម​ទំហំ ៤៥០០​ mAh ជាមួយ​នឹង​បច្ចេកវិទ្យា HUAWEI 40W SuperCharge Technology សាក​ថ្ម​ត្រឹម​តែ ៣០​ នាទី កើន​ថាមពល​ដល់ ៧០% និង បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ 27W Wireless Charging។

៦. Huawei Mobile Service (HMS)៖

កំពូល​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ​ ២​ ​នេះ​មិន​បង្អង់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​ខ្លួន​នោះ​ទេ​ជា​ពិសេស​គឺ Huawei Mobile Service (HMS) ដែល​កំពុង​ប្រើប្រាស់​ជំនួស​សេវាកម្ម​របស់ Google និង Play Store ដោយ​ប្រើ​ជំនួស​វិញ​ដោយ AppGallery ដូច្នេះ​កម្មវិធី និង ហ្គេម​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង AppGallery នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

មតិយោបល់