• 2019-12-12 02:04:32
  • ព័ត៌មាន

គ្រាន់តែកង់ Mac Pro សោះ Apple លក់តម្លៃ ៤០០ ដុល្លារ

  • 2019-12-12 02:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ Apple បង្ហាញ​ចេញ​ Mac Pro ថ្មី​ជា​លើក​ដំបូង ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​អតិថិជន​អាច​ជ្រើស​រើស​បន្ថែម​កង់​​ជាប់​នឹង​ធុង​ Mac Pro ដែល​អាច​ឲ្យ​រំកិល​​ម៉ាស៊ីន​កុំព្យូទ័រ​នេះ​ចុះ​ឡើង​បាន។

Mac Pro នា​ពេល​នេះ​ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ហើយ​ ហើយ​​គេ​​អាច​ដឹង​ថា​បើ​ចង់​បាន​កង់​​សម្រាប់​រំកិល​ Mac Pro នេះ​ គឺ​ត្រូវ​ចំណាយ​ដល់ ៤០០ ដុល្លារ​ឯណោះ។ បើ​គុណ​គូរ​ទៅ​ កង់​មួយ មាន​តម្លៃ ១០០ ដុល្លារ។

ក្រុម​ការងារ​ The Verge បាន​សួរ​ទៅ​កាន់​ Apple ថា​ហេតុ​អ្វី​បាន​ជា​កង់​នេះ​មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​​ខាង​ក្រុមហ៊ុន​មិន​ទាន់​​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕​​​​

ចុចអាន ៖ មាន ៥២ ៥៩៩ដុល្លារ អាចទិញកុំព្យូទ័រ Mac កម្លាំងខ្លាំងដាច់គេក្នុងលោក

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់