• 2019-12-11 07:08:56
  • ផលិតផលថ្មី

Redmi លេងខ្លាំងហ្មង! លក់ទូរសព្ទ 5G អេក្រង់ 120Hz តម្លៃត្រឹម ២៨៥ដុល្លារ

  • 2019-12-11 07:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក​សញ្ញា​ដែល​ស្ថិត​ក្រោម​ដំបូល​របស់ Xiaomi គឺ Redmi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ម៉ូដែល Redmi K30 និង Redmi K30 5G ដែល​ជា​ស្មាតហ្វូន​លំដាប់​ថវិកា​ដ៏​ខ្លាំង​ក្លា​ផុត​លេខ​មួយ​នា​ពេល​បច្ចុប្បន្ន។

  • Redmi K30 5G

K30 5G ជា​ស្មាតហ្វូន​ដំបូង​ប្រើ​ប្រាស់​ឈីប Snapdragon 765G ដែល​មាន​នាំ​យក​ប្រព័ន្ធ 5G ​មក​ជា​មួយ ធ្វើ​ឲ្យ​វា​ជា​ស្មាតហ្វូន​ដំបូង​របស់ Redmi ដែល​ទ្រាំទ្រ 5G។

វា​មាន​ដំណើរ​ការ​ដោយ​ Android 10 ដែល​​ប្រើ​ស្បែក MIUI 11 និង​ជម្រើស ៤ ប្រភេទ​គឺ RAM ៦GB/ROM៦៤GB, RAM៦GB/ROM១២៨GB, RAM៨GB/ROM១២៨GB និង RAM៨GB/ROM២៥៦GB។

K30 5G គឺ​មាន​អេក្រង់ LCD ទំហំ ៦,៦៧ អ៊ីញ អាច​បង្ហាញ​រូប​ភាព​ក្នុង​កម្រិត ២៤០០x១០៨០ ភីកសែល និង​មាន​ Refresh Rate ល្បឿន ១២០ Hz ដែល​ជា​ស្មាតហ្វូន Redmi ដំបូង​មាន​វា។ អេក្រង់​នេះ​មាន​ចោះ​រន្ធ​ដូច​គ្រាប់​ថ្នាំ ដែល​ផ្ទុក​កាមេរ៉ា​ Selfie ទំហំ ២០MP និង​កាមេរ៉ា​វាស់​ជម្រៅ ២MP។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​តម្រៀប​កាមេរ៉ា ៤ គ្រាប់។ វា​មាន​កាមេរ៉ា​មេ​កម្រិត ៦៤MP (Sony IMX686), កាមេរ៉ា​ Ultrawide កម្រិត ៨MP (១២០ ដឺក្រេ), កាមេរ៉ា Macro កម្រិត ៥MP និង​កាមេរ៉ា​វាស់​ជម្រៅ​ ២MP។

ស្មាតហ្វូន​នេះ​មាន​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​​ដោយ​ចំហាយ​ទឹក​, មាន​ Bluetooth 5.1, មាន​ថ្ម​ទំហំ ៤៥០០ mAh និង​សាក​ថ្ម​ល្បឿន​លឿន ៣០ វ៉ាត់ ហើយ​មាន​ជម្រើស​ពណ៌​បួន​គឺ​ខៀវ, ក្រហម, ស្វាយ និង​ពណ៌​ស។

  • Redmi K30

K30 មាន​ការ​ឌីហ្សាញ​ដូច​នឹង​ K30 5G ដែរ ដោយ​មាន​ចំណុច​ខុស​គ្នា​បន្តិច​បន្តួច។

K30 នេះ​ប្រើ​ឈីប​ Snapdragon 730G ដែល​មិន​ទ្រាំទ្រ​សេវា 5G ឡើយ។ វា​ក៏​មាន​កាមេរ៉ា​ Macro កម្រិត​តូច​ត្រឹម ២MP និង​ទ្រាំទ្រ​ការ​សាក​ថ្ម​​ល្បឿន​ ២៧ វ៉ាត់, មាន​ប្រើ​ Bluetooth 5.0 និង​មាន​ជម្រើស​ពណ៌​តែ​បី​គឺ ខៀវ, ក្រហម និង​ស្វាយ។

  • តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់

Redmi K30 មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៣០ ដុល្លារ ចំណែក​ K30 5G វិញ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២៨៥ ដុល្លារ ជា​តម្លៃ​នៅ​ប្រទេស​ចិន។ K30 នឹង​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ហើយ K30 5G នឹង​មាន​លក់​នៅ​ខែ​មករា ឆ្នាំ ២០២០៕

ចុចអាន ៖ ចប់​ត្រឹម​ហ្នឹង​ហើយ Microsoft និយាយ​ពាក្យ​លា ទៅ​កាន់ Windows Mobile ហើយ!

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់