• 2019-12-11 06:30:56
  • ព័ត៌មាន

មាន ៥២ ៥៩៩ដុល្លារ អាចទិញកុំព្យូទ័រ Mac កម្លាំងខ្លាំងដាច់គេក្នុងលោក

  • 2019-12-11 06:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បើក​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​កុំព្យូទ័រ Mac Pro ជា​ផ្លូវ​ការ ដោយ​មាន​តម្លៃ​​ថោក​បំផុត​ចាប់​ពី ៥ ៩៩៩ ដុល្លារ ប៉ុន្តែ​បើ​ចង់​បាន​ Mac កម្លាំង​ខ្លាំង​​ផុត​លេខ​នោះ អ្នក​ត្រូវ​ចំណាយ​សរុប ៥២ ៥៩៩ ដុល្លារ។ ជា​មួយ​តម្លៃ​មហាសាល​នេះ អ្នក​ទទួល​បាន​ Mac Pro ដែល​មាន​លក្ខណៈ​សម្បត្តិ ៖

  • Prosceesor ៖ មាន​ 28-Core, ជា​ប្រភេទ Intel Xeon W ល្បឿន ២,៥ GHz មាន​ ៥៦ Thread និង​ Turbo Boost ល្បឿន​ដល់ ៤,៤ GHz (វា​មាន​តម្លៃ ៧ ០០០ ដុល្លារ)

  • RAM ៖ ទំហំ ១,៥ATB ជា​ប្រភេទ 2933MHz ដែល​មាន​ផ្សំ​ដោយ​ RAM ទំហំ ១២៨ GB ចំនួន ១២ ដើម (មាន​តម្លៃ ២៥ ០០០ ដុល្លារ)

  • អង្គ​ផ្ទុក ៖ ប្រភេទ SSD ទំហំ ៤ TB (តម្លៃ ១ ៤០០ ដុល្លារ ហើយ Apple បញ្ជាក់​ថា​នឹង​អាច​បន្ថែម​ដល់ ៨TB ឆាប់ៗ​នេះ)

  • GPU ៖ មាន​ក្រាហ្វិក​កាត​ AMD Radeon Pro Vega II Duo ដែល​មាន​ Dedicated RAM សរុប ៦៤ GB (តម្លៃ ១០ ៨០០ ដុល្លារ)

  • កាត​ Afterburner បន្ថែម​ល្បឿន​ដល់​ការ​កាត់​ត ៖ ២ ០០០ ដុល្លារ

  • កង់​សម្រាប់​ Mac Pro ៖ ៤០០ ដុល្លារ

  • Magic Trackpad ៖ តម្លៃ ៥០ ដុល្លារ

តម្លៃ​ទាំង​អស់​នេះ​ត្រូវ​បូក​បន្ថែម​នឹង​ តម្លៃ​ដើម​របស់​វា ដែល​មាន​ ៥ ៩៩៩ ដុល្លារ បន្ថែម​ទៀត ធ្វើ​ឲ្យ​តម្លៃ​សរុប​មាន​ដល់ ៥២ ៥៩៩ ដុល្លារ៕

ចុចអាន ៖ លក់​ iPhone ដាច់​ខ្លាំង រុញ​ឲ្យ​តម្លៃ​ភាគហ៊ុន​ Apple ឡើង​កល់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី