• 2019-12-11 03:59:21
  • ព័ត៌មាន

ក្រោយ​ខកខាន​ ២៨ ឆ្នាំ Apple ប្រកាស​ចូលរួម​ពិព័រណ៍ CES សារ​ជា​ថ្មី​នៅ​ឆ្នាំ ២០២០

  • 2019-12-11 03:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ១៩៩២ គឺ​ជា​ពេលវេលា​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Apple ដែល​បាន​លេច​មុខ​នៅ​ក្នុង​ពិព័រណ៍​ CES។ វិល​មក​ទល់​ឆ្នាំ ២០២០ ខាង​មុខ​នេះ ក្រុមហ៊ុន​អាមេរិក​បាន​ប្រកាស​ចូល​ខ្លួន​សារ​ជា​ថ្មី​ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជិត ៣ ទសវត្សរ៍។

ផលិតផល​ចុង​ក្រោយ​បង្អស់​ដែល Apple ​ប្រកាស​នៅ CES គឺ Newton ដែល​វា​ជា​ប្រភេទ​ឧបករណ៍​ម្យ៉ាង​មាន​ប្រើប្រាស់​ប៊ិច ប៉ុន្តែ​បាន​បញ្ឈប់​ការ​លក់​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​នោះ។

ផ្អែក​តាម​របាយការណ៍​ពី​គេហទំព័រ​ផ្លូវការ​របស់ CES បាន​បង្ហាញ​ឈ្មោះ​នាយក​ជាន់​ខ្ពស់​នៃ​ប្រព័ន្ធ​សុវត្ថិភាព​អ្នកស្រី Jane Horvath ដែល​នឹង​មាន​វត្តមាន​នៅ​ឆាក CES ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ក្នុងគោលដៅ​រិះរក​វិធី​ពង្រឹង​បន្ថែម​នូវ​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​របស់​អតិថិជន​និង​ផ្នែក​ច្បាប់​ដែល​ពាក់ព័ន្ធ។ ចំណុច​នេះ​មាន​ន័យ​ថា Apple នឹង​ចូលរួម ប៉ុន្តែ​ពុំ​មាន​ត្រៀម​ប្រកាស​នូវ​ផលិតផល​អ្វី​ថ្មី​នោះ​ឡើយ។

គួរ​រំឭក​ថា CES គឺ​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ខ្នាត​ធំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម CTA។ វា​ប្រព្រឹត្តិ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​អំឡុង​ខែ​មករា នៅ​ឯ​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ការ​ប្រកាស​បង្ហាញ​នូវ​ផលិតផល​និង​បច្ចេកវិទ្យា​ថ្មី​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា។

សម្រាប់​ឆ្នាំ ២០២០ នឹង​ធ្វើ​ឡើង ៣ ថ្ងៃ​នា​ថ្ងៃ​ទី ៧ មករា ដល់​ថ្ងៃ​ទី ១០ មករា។ ត្បិត Apple ពុំ​បាន​ប្រកាស​ផលិតផល​អ្វី​ថ្មី​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទំនង​នឹង​មាន​ស្មាតហ្វូន ទូរទស្សន៍ ឬ​បច្ចេកវិទ្យា​ទំនើប​ណា​មួយ​ត្រៀម​បង្ហាញ​នា​ថ្ងៃ​នោះ៕​​

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់