• 2019-12-09 07:06:01
  • ព័ត៌មាន

មេ Huawei និយាយពីការផ្ទុះឡើង នៃគំនិតច្នៃប្រឌិតថ្មី

  • 2019-12-09 07:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ren Zhengfei នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ "គន្លឹះសំខាន់សម្រាប់អនាគត គឺការសហការគ្នាដោយបើកចំហ"។

លោក Ren Zhengfei នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Huawei

នៅ HUAWEI យើងជឿជាក់យ៉ាងមុតមាំថាមនុស្សជាតិនឹងចូលទៅក្នុងពិភពដ៏ឆ្លាតវៃមួយក្នុងរយៈពេល២០ ទៅ៣០ ឆ្នាំខាងមុខ។ សង្គមគឺជិតឈានដល់ដំណាក់កាលផ្ទុះឡើងនៃទ្រឹស្តី និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត មានសក្តានុពលច្រើនប៉ុន្តែក៏មានភាពមិនប្រាកដប្រជាជាច្រើនផងដែរ និងមានសំណួរជាច្រើនដែលនៅតែជាចម្ងល់ ហើយកិច្ចសហការដោយបើកចំហ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដោះស្រាយ។

ចំពោះអេឡិចត្រូនិក បន្ទះឈីបនឹងបន្តផលិតជាមួយមាត្រដ្ឋានតូចទៅៗរហូតដល់បីណាណូម៉ែត្រ និងប្រហែលជាអាចតូចដល់មួយណាណូម៉ែត្រក៏ថាបាន។ ការវិវត្តន៍នេះនឹងបន្តទៅមុខតាមរបៀបមួយដែលយើងមិនទាន់អាចប៉ាន់ស្មានបានសូម្បីតែច្បាប់ Moore ក៏លែងប្រើដែរ។ កាលពីមុនយើងបានគិតថា graphene នឹងក្លាយជាកត្តាជំរុញនៃការវិវត្តន៍នេះ ប៉ុន្តែសព្វថ្ងៃយើងមិនដឹងច្បាស់ថាតើវានឹងក្លាយជាការពិតដែរឬទេ។

យើងប្រាកដជានឹងជួបប្រទះនូវរបកគំហើញសំខាន់ៗនៅក្នុងបច្ចេកវិទ្យាសេនេទិច (genetic) ក្នុងរយៈពេល២ ទៅ៣ ទស្សវត្សខាងមុខ ដែលនឹងបង្កើតឱ្យមានវឌ្ឍនភាពមិនគួរឱ្យជឿលើជីវវិទ្យាសាស្ត្រ ជីវបច្ចេកវិទ្យា និង nanomedicine ។ ប៉ុន្តែវានៅតែមិនច្បាស់ថា តើរបកគំហើញទាំងនេះនឹងផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់មនុស្សជាតិយ៉ាងណានោះទេ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម៉ូលេគុលអាចត្រូវបានប្រើដើម្បីសំយោគវត្ថុធាតុដើមដែលមិនធ្លាប់មានពីមុនមក។ មិនមានវិធីណាអាចប្រាប់បានទេថា តើសម្ភារៈ និងបច្ចេកវិទ្យាថ្មីៗនឹងលេចចេញមកយ៉ាងដូចម្តេច។ យើងដឹងហើយថា បញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតនូវកម្មវិធីជាច្រើន ប៉ុន្តែយើងមិនអាចទាយបានទេថា តើវានឹងជំរុញសង្គមទៅមុខ ឬបង្កើតធនធានបានដោយរបៀបណានោះ។

របកគំហើញនៅក្នុងការគណនាកង់ទិច និងការរីកដុះដាលនៃកម្មវិធីរបស់វានឹងបង្កើតឱ្យមានការផ្ទុះឡើងនៃកាបញ្ជូនទិន្នន័យជាមួយទំហំដ៏ធំសម្បើម។ ទោះបីជាយើងដឹងច្បាស់ថាផលប៉ះពាល់ គឺពិតជាសំខាន់ក៏ដោយ ក៏វាប្រហែលជាមិនមានលក្ខណៈដូចអ្វីដែលយើងគិតនោះទេ។ បច្ចេកវិទ្យាអុបទិកក៏នឹងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នាផងដែរ។

ភាពជឿនលឿនរៀងៗខ្លួននៃវិស័យទាំងអស់នេះកំពុងបង្កើតឱកាសថ្មីៗក្នុងអត្រាដ៏សម្បើម ប៉ុន្តែផលប៉ះពាល់នៃរបកគំហើញអន្តរវិស័យនេះនឹងកាន់តែគួរឱ្យភ្ញាក់ផ្អើល។ រាល់ការច្នៃប្រឌិតនាពេលអនាគតទាំងអស់នឹងត្រូវបានអមដោយការរីកចម្រើនយ៉ាងខ្លាំងនៃល្បឿនដ៏លឿនសម្រាប់បញ្ជូនទិន្នន័យ (data traffic)។ យើងមិនទាន់អាចដឹងបានជាមុននៅឡើយទេថា តើនឹងមានតម្រូវការអ្វីនៅពេលនិយាយអំពី storage ការបញ្ជូនទិន្នន័យ និងការដំណើរការទិន្នន័យ ដែលមានទំហំធំហួសប្រមាណ។ អ្វីដែលយើងដឹងច្បាស់ គឺទិន្នន័យកាន់តែច្រើននឹងត្រូវបានរក្សាទុក និងដំណើរការនៅក្នុង cloud ប៉ុន្តែ តើយើងនឹងបញ្ជូនទិន្នន័យនេះបានយ៉ាងដូចម្តេចទៅ?

សរុបសេចក្ដីមក យើងគ្រាន់តែមិនដឹងថា រចនាសម្ព័ន្ធរបស់សង្គមយើងនឹងទៅជាយ៉ាងណា ហើយយើងនឹងសម្របខ្លួនជាមួយវាដោយរបៀបណា ឬក៏យើងអាចគ្រប់គ្រងវាបានដោយរបៀបណា។ រាល់គំនិត និង បច្ចេកវិទ្យាថ្មីៗទាំងអស់នេះ កំពុងត្រូវបានលាតត្រដាងយ៉ាងត្រឹមត្រូវនៅចំពោះមុខយើង។ “ខ្សែសង្វាក់នៃប្រតិកម្ម” គឺជាលក្ខណៈរឿងរ៉ាវ នៃការរីកចម្រើនថ្មីៗនៃការច្នៃប្រឌិតបច្ចេកវិទ្យា ដែលមានវិសាលភាពជា ពហុវិស័យ។ ឧទាហរណ៍ បច្ចេកវិទ្យាព័ត៌មាន បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិតថ្មីលើគ្រប់វិស័យទាំងអស់។ ស្រដៀងគ្នានេះដែរ ពួកវាបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនៅគ្រប់ឧស្សាហកម្មទាំងអស់ទៀតផង។

ទោះជាយ៉ាងណា មានរឿងមួយដែលបង្ហាញច្បាស់តែម្តង គឺយើងត្រូវតែពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃសង្គមព័ត៌មាន ដែលមាន ពីរ គឺ៖ មួយផ្នែករឹង (បច្ចេកវិទ្យាពិត) និងមួយទៀតផ្នែកទន់ (ច្បាប់ និងជំនាញដែលយើងដាក់ឲ្យអនុវត្តទៅលើវា) ។

សម្រាប់ផ្នែករឹង យើងមានបណ្តាញអុបទិក និង 5G ជាពិសេស នៅពេលអនាគតយើងនឹងមាន 6G ទៀតផង។ AI ពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មានជាច្រើន ហើយវានឹងត្រូវតស៊ូដើម្បីឈានទៅមុខជាមួយស្ថានភាពគ្មានការរីកចម្រើនជាបន្តបន្ទាប់លើសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធនោះគឺ ដូចជាការព្យាយាមបើកបររថយន្តក្នុងល្បឿនលឿនដោយគ្មានផ្លូវល្បឿនលឿនដូច្នេះដែរ។

សម្រាប់ផ្នែកទន់ យើងមានទេពកោសល្យ បទប្បញ្ញត្តិ និងជាច្រើនទៀត។ ចំណុចសំខាន់ គឺជាធនធានទេពកោសល្យ។ ដើម្បីចាប់យកយុគសម័យថ្មីនេះ ពិភពលោកទាំងមូលត្រូវចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងលើការអប់រំ និងការអភិវឌ្ឍគ្រប់ប្រភេទទេពកោសល្យ ដោយបង្កើតបរិយាកាសមួយ ដែលអនុញ្ញាតឱ្យមានសេរីភាពខាងការសិក្សា និងបណ្តុះសេរីភាពក្នុងការគិត។

ឈរនៅចំណុច threshold នៃពិភពលោកឆ្លាតវៃនេះ នៅក្រុមហ៊ុន Huawei យើងត្រូវតែសម្រេចចិត្តថា តើយើងនឹងចូលរួមចំណែកអ្វីខ្លះនៅក្នុងរចនាសម្ព័ន្ធសង្គមថ្មីនេះ ក្នុងរយៈពេល២០ ឬ៣០ ឆ្នាំខាងមុខ។ យើងដឹងថា ទំហំទិន្នន័យដែលត្រូវបញ្ជូននឹងមានទំហំធំលើសលប់នាពេលអនាគត ដូច្នេះទិសដៅគឺជាយុទ្ធសាស្ត្ររបស់យើងនឹងផ្តោតលើការបញ្ជូនចែកចាយ និងដំណើរការចរាចរទិន្នន័យដ៏ធំសម្បើមនេះ។ នេះនឹងជាពេល ដែលយើងត្រូវលះបង់ខ្លួនយើងក្នុងរយៈពេលវែង។ យើងមិនត្រូវងាកចេញពីទិសដៅនេះទេ ប៉ុន្តែយើងអាចសម្របខ្លួនបានក្នុងដំណាក់កាលផ្សេងៗគ្នានៅក្នុងដំណើររបស់យើង។

ផ្កាតែមួយទងមិនអាចបង្កើតនិទាឃរដូវបានទេ។ នៅក្នុងសង្គមព័ត៌មានដ៏រស់រវើកនេះ វាមិនអាចរារាំងផ្កាគ្រប់ប្រភេទមិនឱ្យរីកស្គុះស្គាយបានឡើយ។ នៅក្រុមហ៊ុន Huawei យើងនឹងបន្តធ្វើការជាមួយក្រុមហ៊ុនផ្សេងៗដទៃទៀតដែលមកពីជុំវិញពិភពលោក ដើម្បីបង្កើត ecosystem ដ៏រឹងមាំ និងចែករំលែកអត្ថប្រយោជន៍របស់វាជាមួយគ្នា។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសកលភាវូបនីយកម្មនេះ យើងនឹងនៅតែបើកចំហ និងសហការដើម្បីទទួលបាននូវភាពជោគជ័យរួមគ្នា៕

មតិយោបល់