• 2019-12-06 06:44:22
  • ព័ត៌មាន

មកមើលលក្ខណៈពិសេស រថយន្ត BMW i8 ពណ៌បៃតងនេះ មានតែ១គ្រឿងគត់លើលោក

  • 2019-12-06 06:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW បានចាប់ដៃជាមួយក្រុមហ៊ុន Alcantara ដោយបង្កើតរថយន្តស្ព័រ i8 Roadster ម៉ូដែលពិសេស ហៅថា LimeLight Edition។

រថយន្ត BMW i8 Roadster LimeLight Edition ដ៏ពិសេសនេះ មានតែ១គ្រឿងគត់លើពិភពលោក។ វាមានតួខ្លួនពណ៌បៃតងខ្ចី Neon Green លាយខ្មៅយ៉ាងទាក់ទាញ ព្រមទាំងយ៉ាន់ដ៏ខ្មៅរលើបរលោង និងដុំហ្វ្រាំងពណ៌បៃតងខ្ចីទៀតផង។

មិនខុសពី i8 Roadsters ធម្មតា រថយន្ត LimeLight Edition នេះអាចបើក និងបិទដំបូលបាន ដោយប្រើពេល ១៥វិនាទី។ ដោយសារតែវាជារថយន្តសហការជាមួយក្រុមហ៊ុន Alcantara ដូច្នេះផ្នែកខាងក្នុងរបស់វា ត្រូវស្រោបទៅដោយក្រណាត់កាំម្ញី ដូចជា កៅអី, ដៃចង្កូត និងតាប្លូជាដើម។

រថយន្តស្ព័រខាងលើប្រើម៉ាស៊ីនប្រភេទ Plug-in ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង និងអាគុយ Hybrid ព្រមទាំងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុបជាង ៣០០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់