• 2019-12-06 04:56:12
  • ព័ត៌មាន

iPhone ចេញឆ្នាំ ២០២១ នឹងគ្មានរន្ធដោតអ្វីទាំងអស់

  • 2019-12-06 04:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming Chi-Kuo បាន​បញ្ចេញ​នូវ​កំណត់​ត្រា​ស្រាវជ្រាវ​ថ្មី ព្យាករណ៍​អំពី​ iPhone នៅ​ពីរ​ឆ្នាំ​បន្ទាប់​ទៀត ដោយ​លោក​​ជឿជាក់​ថា​ iPhone ស៊េរី​ខ្ពស់​នៅ​ឆ្នាំ ២០២១ នឹង​លែង​មាន​រន្ធ​សាក​ថ្ម Lightning ត​ទៀត​ហើយ។ នេះ​មិន​មែន​មាន​ន័យ​ថា Apple ប្ដូរ​មក​ប្រើ​រន្ធ USB Type-C នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​នឹង​ពឹង​ផ្អែក​លើ​ការ​សាក​ថ្ម និង​ការ​ផ្ទេរ​ទិន្នន័យ​តាម​វិធី​ឥត​ប្រើ​ខ្សែ (Wireless) ជំនួស​វិញ។

បន្ថែម​ពី​នេះ​លោក Kuo បាន​លើក​ឡើង​អំពី​ iPhone ឆ្នាំ ២០២០ ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា​នឹង​មាន​ iPhone ថ្មី​ចំនួន ៥ ប្រកាស​ចេញ​ឆ្នាំ​ក្រោយ។​ ដំបូង​គេ​គឺ​ iPhone SE 2 ដែល​​លោក Kuo ថា​មាន​អេក្រង់ LCD ទំហំ ៤,៧ អ៊ីញ និង​មាន​រូបរាង​ស្ទើរ​តែ​ដូច​នឹង iPhone 8 ទាំង​ស្រុង។

iPhone ដែល​ប្រកាស​ចេញ​ចុង​ឆ្នាំ ២០២០ ទើប​រាង​ប្លែក​បន្តិច។ អ្នក​វិភាគ​រូប​នេះ​និយាយ​ថា​ Apple គ្រោង​ប្រកាស​ចេញ iPhone ប្រើ​អេក្រង់ OLED ចំនួន ៤ ដែល​សុទ្ធ​តែ​មាន​ 5G។ iPhone ស៊េរី​ខ្ពស់​ជាង​គេ​នឹង​មាន​កាមេរ៉ា ៣ គ្រាប់ (មាន​បន្ថែម Sensor វាស់​ជម្រៅ​មួយ​ទៀត) ដែល​នឹង​មាន​ជម្រើស​អេក្រង់​ចំនួន​ពីរ​គឺ ៦,១ អ៊ីញ និង ៦,៧ អ៊ីញ។ iPhone ទាំង​ពីរ​ទំនង​ជា​ចូល​មក​ជំនួស iPhone 11 Pro និង iPhone 11 Pro Max។

iPhone ស៊េរី​ទាប​ប្រើ​ប្រាស់​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​ក៏​នឹង​មាន​ដែរ ដែល​មាន​ស្តង់ដារ​ស្រដៀង​នឹង iPhone 11។ ប៉ុន្តែ​ខុស​ត្រង់​ថា​វា​នឹង​មាន​ជម្រើស​ទំហំ​អេក្រង់​ចំនួន​ពីរ ដែល​មាន​ជម្រើស ៥,៤ អ៊ីញ និង ៦,១ អ៊ីញ៕

ចុចអាន ៖ iPhone 11 Pro Max លេខមួយខាងថតវីដេអូ ចុះដឹងលេខបន្ទាប់បានលើស្មាតហ្វូនណាខ្លះ?

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់