- 2019-12-05 03:25:46
- ហាងឆេងផលិតផល
Honda Dream ឬអាសង់ ឆ្នាំ ២០២០ តម្លៃនៅជាង ២ពាន់ដុល្លារ
- 2019-12-05 03:25:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda Dream ឬអាសង់ ឆ្នាំ ២០២០ តម្លៃនៅជាង ២ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda Dream ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួននៅលើទីផ្សារ កាលពីថ្ងៃទី ៣ តុលា ជាមួយនឹងរូបរាងមិនមានការផ្លាស់ប្ដូរ។
ជាមួយការទន្ទឹងរងចាំរបស់អតិថិជនរបស់ខ្លួនម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០ មិនខុសពីស៊េរីមុនៗ Honda Dream ឬអាសង់នេះ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។ ចំពោះតម្លៃវិញពេលចេញលក់ថ្ងៃដំបូងក៏មិនខុសពីស៊េរីមុនៗប៉ុន្មានដែរ។
តាមប្រភពពីហាងនៅម្ដុំគិរីរម្យ Honda Dream ឬអាសង់ ស៊េរីឆ្នាំ ២០២០ ដាក់លក់ព្រឹកនេះមានតម្លៃខ្ទង់ ២ ៣៥០ ដុល្លារ (អាចខុសគ្នាពីហាងមួយទៅហាងមួយ)។
Honda Dream ស៊េរីឆ្នាំ ២០២០ នេះមានជម្រើសពណ៌ ៣ គឺដូចទៅនិងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕
ចុចអាន៖