• 2019-12-04 03:41:29
  • ព័ត៌មាន

នេះហើយហេតុផលដែលឡាន Bugatti ប្ដូរប្រេងម្ដងៗអស់ជាង ២ម៉ឺនដុល្លារ

  • 2019-12-04 03:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចំណាយ​​​លើ​ការ​ថែទាំ​របស់​រថយន្ត​ Bugatti Veyron ដែល​ក្រុម​ការងារ Sabay ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ បាន​ផ្ដល់​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដោយ​សារ​គ្រាន់​តែ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ធម្មតា​ក៏​ត្រូវ​ចំណាយ​រហូត​ដល់ ២៥ ០០០ ដុល្លារ​ឯណោះ។

ការ​ចំណាយ​ដ៏​ថ្លៃ​មហាសាល​នេះ ក៏​ដោយ​សារ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​ Bugatti Veyron មិន​មែន​ងាយ​ស្រួល​ដូច​រថយន្ត​ដទៃ​ឡើយ។ ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​នេះ​ជា​កិច្ចការ​ដ៏​លំបាក​មួយ ត្រូវ​ចំណាយ​ពេល​យូរ​រហូត​ដល់ ២៧ ម៉ោង។ ដើម្បី​ប្ដូរ​ប្រេង​ម៉ាស៊ីន​លើ​រថយន្ត​ Veyron ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ពិបាក​ៗ​ជា​ច្រើន មាន​តែ​ជាង​ជំនាញ​អាច​ធ្វើ​ទៅ​បាន។

​​តាម​ការ​បង្ហាញ​របស់​ Royal Exotic Cars បាន​ឲ្យ​ដឹង​ថា​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​​រួម​មាន ត្រូវ​លើក​រថយន្ត​ឲ្យ​ខ្ពស់​ រួច​ដោះ​សន្ទះ​ការពារ​ផ្នែក​ខាង​ក្រោម​ចេញ, ដោះ​កង់​ខាង​ក្រោយ​ចេញ, ដក​​ស្លាប​ខាង​ក្រោយ​​​, ដក​​ផ្ទាំង​​ដែល​គ្រប​លើ​ម៉ាស៊ីន​រថយន្ត, បន្ទាប់​មក​ចាប់​ផ្ដើម​ប្ដូរ​តម្រង​ខ្យល់, បង្ហូរ​ប្រេង​ម៉ាស៊ីន​ (​មុខ​បង្ហូរ​ប្រេង​ត្រូវ​ឆ្លង​កាត់​ការ​មួល​​ប្រហោង​ប្រេង​ម៉ាស៊ីន ១៦ ឯណោះ) ​ក្រោយ​មក​បង្ហូរ​ប្រេង​ចាស់​ចេញ​ រួច​ដាក់​ប្រេង​ថ្មី​ចូល ​និង​ដាក់​​ផ្នែក​ទាំង​ឡាយ​ចូល​កន្លែង​ដើម​វិញ។

ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម ៖

ចុចអាន ៖ ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)

ប្រភព៖ Topspeed ប្រែ​សម្រួល៖ សុខហេង

មតិយោបល់