• 2019-11-22 04:10:54
  • ព័ត៌មាន

realme5/ realme5Pro លេងមួយក្បាច់ដាច់ចង្កេះបងៗ

  • 2019-11-22 04:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ​ហ្វេន Team Yellow ទាំង​អស់​គ្នា​​ នៅ​ពេល​នេះ​ស្មាតហ្វូន realme ដែល​មាន​ស្លាក​សញ្ញា​ពណ៌​លឿង​កំពុង​មាន​ភាព​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ក្រោយ​ពីក្រុមហ៊ុន Brand កូន​ពៅ​នេះ​បាន​សម្រេច បញ្ចេញ​ស្មាតហ្វូន real​me5/real​me5​Pro ក្នុងប្រទេសកម្ពុជា។ ពេល​នេះ​ដែរ​ក្រុមហ៊ុន realme ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បើក​កម្មវិធី​កក់​ទុកមុន ឬ (Pre-order) នៅ​លើ​ទូរសព្ទ realme​5/realme5​Pro សម្រាប់​អ្នក​គាំ​ទ្រ​ជា Team Yellow នៅ​ប្រទេសកម្ពុជា និង ហ្វេន​យុវវ័យ​ជា​ច្រើន​ទៀត ដែល​មាន​តម្លៃ និង​ការ​បន្ថែម​ជូន​ដូច​ខាង​ក្រោម ៖

  • realme5 តំលៃ ១៩៩ ដុល្លារ​ (4GB Ram + 128GB ROM) ជាមួយកាដូដែល​មាន​តម្លៃ​ស្មើ ៥៦ ដុល្លារ​ រួមមាន Power Bank, បាស Bluetooth, កាស Bluetooth និង Sim Smartធំហ្មង។

  • realme5Pro តំលៃ ២៧៩ ដុល្លារ​ (8GB Ram + 128GB ROM) ជាមួយកាដូដែលមានតំលៃស្មើ ៧០ ដុល្លារ​ រួមមាន កាបូបស្ពាយដ៏ទាន់សម័យ, បាស Bluetooth, កាស Bluetooth និង Sim Smart ធំហ្មង ។

realme5 ជា​ស្មាតហ្វូនដែលមានបំពាក់នូវកាមេរ៉ា ៤ គ្រាប់ ទំហំ 16MP + 8MP + 2MP +2MP ដែល​អាច​ថតនៅ​ពេល​យប់​បាន​ច្បាស់អស់ស្ទះ ថតស្ទាយ Portrait កាន់តែស្អាតជាងមុន ហើយអាចថតរូបទូលាយ Wide Angle ថែមទៀតផង។ ចំណែកកាមេរ៉ាមុខទុកថត selfie ទំហំ 13MP មាន​មុខងារ AI។ ទំហំថ្ម​ឯណោះ​វិញ​គឺ​រហូតដល់ 5000mAh ​ស័ក្ដិសម​​​សម្រាប់​​យក​ទៅ​លេង​ហ្គេម មិន​ថា Mobile Legend ឬ​ PUBG អាច​លេង​មួយ​អស់ចិត្ត ​មួយ​អស់​ទំហឹង​ដៃ​​។ អេក្រង់​គឺ​មាន​កម្រិត​ Full HD ទំហំ ៦,៥ អ៊ីញ​ ស្ទាយដំណក់ទឹក ហើយ​វា​មានពណ៌​កាលីប២ ពណ៌សម្រាប់ជ្រើសរើស Chrystal Blue និង Chrystal Purple។

ចំនែក realme5 Pro វិញ តម្លៃ​ត្រឹម​តែ ២៧៩ ដុល្លារ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​វិញ​គឺ​មាន​ RAM ដល់ទៅ 8GB និង ROM 128GB ចង់យកទៅលេងហ្គេមប្រភេទអី គឺមិនទាស់ចិត្តនោះឡើយ។ realme 5Pro មកជាមួយអេក្រង់ទំហំធំ ៦,៣ អ៊ីញ​ Full HD+ បែបដំណក់ទឹក ដោយភ្ជាប់ពីលើដោយ កាមេរ៉ា Selfie ទំហំ 16MP គឺថតកាន់តែស្អាត កាន់តែធ្វើឲ្យសាច់មុខរបស់មនុស្សម៉ត់រលោង និង កាន់តែគួរអោយស្រលាញ់។ លើស​ពី​នេះ អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ realme 5Pro អស្ចារ្យ គឺកាមេរ៉ា ៤ គ្រាប់​ទំហំ 48MPថតរូប​បាន​ច្បាស់​បំផុត ទាំង​ពេល​ថ្ងៃ និង​ពេល​យប់។

ជំនួយការពិសេសផ្នែកខាងក្នុងរបស់ realme5 Pro គឺបន្ទះឈីប SnapdragonTM 712 10nm ដល់ 2.3GHz ជាមួយអង្គចងចាំល្បឿនលឿនប្រភេទ UFS 2.1 Flash Storage ទំហំថ្មធំ ៤០៣៥ mAh ដែលជួយអោយហ្វេនទាំងអស់គ្នា លេងបានពេញមួយថ្ងៃ ហើយបើអស់វិញគឺ​សាកថ្ម ឆាប់ពេញណាស់ ដោយ​សារ​មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge 3.0 (20W) ដែលសាកថ្មពេញត្រឹមតែរយៈពេលប្រហាក់ប្រហែលជា ១ ម៉ោង តែប៉ុណ្ណោះ ។ realme 5Pro ក៏មានជំរើស 2 ពណ៌អោយហ្វេនជ្រើសរើសដែរ គឺ Chrystal Blue និង Chrystal Green ។

ដូច្នេះ​ចាំ​អង្កាល់​ទៀត​ហ្វេន Team Yellow ទាំង​អស់​គ្នា ថ្ងៃផុតកំណត់ Pre-Order គឺ​នៅថ្ងៃទី ២២ ខែ​វិច្ឆិកា​នេះ ទៅ​រក​កក់ភ្លាម លោក​អ្នកនឹងទទួល​បានកាដូ​ពិសេស​ភ្លាម និង ក្លាយ​ជា​ម្ចាស់​ទូរសព្ទ​ស្ទាយ​យុវវ័យ realme5/realme5Pro ទាំង​ពីរ​នេះភ្លាម។ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេកបុកផ្លូវការរបស់ realme Cambodia គឺ https://web.facebook.com/realmeCambodia/៕

មតិយោបល់