• 2019-11-08 06:16:33
  • ព័ត៌មាន

ច្បាស់ការណ៍! Vivo ម៉ូឌែល​ថ្មី​ខ្ចី​ឈីប​ពី Samsung ​ប្រើ ​ត្រៀម​ប្រកាស​នៅ​ខែ​ធ្នូ

  • 2019-11-08 06:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Vivo ​បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា​ម៉ូឌែល X30 នឹង​ដាក់​បង្ហាញ​ផ្លូវការ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៩។

ជា​ស្មាតហ្វូន​ដែល​មក​ជាមួយ​ប្រព័ន្ធ 5G Dual-mode និង​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Exynos 980 SoC ទទួល​ការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន Samsung។ នេះ​ជា​ឈីប​សេរ៊ី​ខ្ពស់​ផុត​លេខ​ដែល​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ទើប​ប្រកាស​ប៉ុន្មាន​ថ្ងៃ​មុន ដែល​វា​គាំទ្រ​ដំណើរការ​ជាមួយ GPU ARM Cortex-A77 និង Cortex-A55 ដែល​ជួយ​សន្សំសំចៃ​ថាមពល​បាន​កាន់​តែ​ប្រសើរ។

Vivo ពុំ​បាន​បង្ហើប​អ្វី​ច្រើន​ទៀត​នោះ​ទេ​ទាក់ទិន​នឹង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ X30 ​ប៉ុន្តែ​បើ​តាម​ចចាមអារ៉ាម​សព្វមួយដង​ម៉ូឌែល​នេះ​អាច​មាន​តម្លៃ​ខ្ទង់ ៤៥៥ ដុល្លារ សម្រាប់​ប្រភេទ RAM 8GB+128GB ROM និង​ប្រមាណ ៥១៥ ដុល្លារ​សម្រាប់ RAM 8GB+256GB ROM ស្រប​ពេល​តម្លៃ​ប្រភេទ Pro ​ថ្លៃ​ដល់​ជិត ៦០០ ដុល្លារ៕

អានអត្ថបទ:

ប្រភព៖ gadgets.ndtv ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់