- 2019-11-07 02:45:41
- ព័ត៌មាន
សេដ្ឋី Bill Gates ថាបើកុំដោយសារបញ្ហាមួយ Windows Mobile អាចផ្ដួល Android បានបាត់
- 2019-11-07 02:45:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋី Bill Gates ថាបើកុំដោយសារបញ្ហាមួយ Windows Mobile អាចផ្ដួល Android បានបាត់
ចន្លោះមិនឃើញ
ពេលជួបសម្ភាសន៍ជាមួយនឹង The New York Times កាលពីថ្ងៃកន្លងទៅនេះ លោក Bill Gates បានបង្ហាញអំពីគំនិតរបស់ខ្លួនចំពោះកំហុស Microsoft។
លោកមហាសេដ្ឋីរូបនេះលើកឡើងថា ៖ "វាគ្មានអ្វីត្រូវសង្ស័យនោះទេដែលថាការប្ដឹងផ្ដល់ប្រឆាំងនឹងសេចក្ដីទុកចិត្ត ជះផលអាក្រក់ដល់ Microsoft ហើយពេលនោះយើងអាចនឹងមានពេលផ្ដោតលើការបង្កើតប្រព័ន្ធប្រតិបត្តិការទូរសព្ទ ហើយថ្ងៃនេះអ្នកអាចកំពុងប្រើ Windows Mobile ជាជាងប្រើ Android វិញ។ ប្រសិនបើមិនដោយសារករណីប្ដឹងផ្ដល់ គឺយើងប្រដេញកៀកមែនទែន ដោយសារតែខ្ញុំបែកអារម្មណ៍។ ខ្ញុំខកខានឱកាសដោយសារបែកអារម្មណ៍។”
លោកបានបន្តបកស្រាយទៀតថា ៖ "យើងគឺយឺតជាងគេ ៣ ខែ ក្នុងការបញ្ចេញប្រព័ន្ធប្រតិបត្តិការដែល Motorola អាចនឹងប្រើលើទូរសព្ទរបស់ខ្លួន ហេតុនេះអ្នកឈ្នះទទួលបានគ្រប់យ៉ាង។”
គេមិនច្បាស់ថាលោក Bill Gates ចង់សំដៅលើទូរសព្ទ Motorola មួយណានោះទេ ប៉ុន្តែ Motorola បានបញ្ចេញស្មាតហ្វូនត្រកូល Droid ដំណើរការដោយ Android នៅ ១០ ឆ្នាំមុន ហើយវាទទួលបានប្រជាប្រិយភាពខ្លាំងបំផុត។ ការវាយសម្រុករបស់ Verizon ជាមួយ Motorola នៅសហរដ្ឋអាមេរិក ជាចំណែកធំមួយបានជួយឲ្យ Android ឈ្នះ ខណៈពេលដែល Windows Mobile ស្ថិតក្នុងសភាពលំបាកលំបិន៕
ចុចអាន ៖ ច្បាប់ដែលអនុញ្ញាតឲ្យលោក ពូទីន កាត់ផ្ដាច់ខ្លួនពីអ៊ីនធឺណិតពិភពលោក ចូលជាធរមានហើយ!