- 2019-11-05 06:32:12
- ព័ត៌មាន
អ្នកបាញ់ Fortnite ដ៏ជំនាញ ត្រូវក្រុមហ៊ុនហាមឃាត់មិនឲ្យលេងមួយជីវិត ដោយសារលេងខូច
- 2019-11-05 06:32:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបាញ់ Fortnite ដ៏ជំនាញ ត្រូវក្រុមហ៊ុនហាមឃាត់មិនឲ្យលេងមួយជីវិត ដោយសារលេងខូច
ចន្លោះមិនឃើញ
Jarvis ដែលជាអ្នកលេងហ្គេម Fortnite ដ៏ជំនាញម្នាក់ ត្រូវបានក្រុមហ៊ុន Epic Game ហាមឃាត់មិនឲ្យចូលលេងហ្គេមនេះមួយជីវិត ដោយសារតែរូបគេបានប្រើប្រាស់នូវ Software Aimbot ជំនួយដល់ការលេងរបស់ខ្លួន។
ការហាមឃាត់កើតមានបន្ទាប់ពី Jarvis ដែលមានវ័យ ១៧ ឆ្នាំ បានបង្ហោះវីដេអូនៃការប្រើ Aimbot នៅពេលលេងវគ្គ Solo និង Playground។ ក្នុងវីដេអូ Jarvis បាននិយាយដែរថា ៖ "ខ្ញុំអាចនឹងត្រូវគេហាមឃាត់ដោយសាររឿងនេះ។”
នៅថ្ងៃនេះ Jarvis បានបង្ហោះវីដេអូសុំទោស និងបាននិយាយថា ៖ "ខ្ញុំស្មានមិនដល់ទេខ្ញុំអាចត្រូវគេហាមឃាត់មួយជីវិតលើ Fortnite ដោយសារវីដេអូទាំងនោះ។” គួរដឹងថាក្រុមរបស់ Jarvis បច្ចុប្បន្នជាក្រុម E-Sport ល្បីមួយលើ Fortnite។ តាមតួលេខពី Esports Earning ក្រុមនេះឈរលេខ ៤ ជាក្រុមរកលុយបានច្រើនពី Fortnite ដែលរកបានសរុបជាង ២ លានដុល្លារ ឈ្នះការប្រកួត ៥២ ប្រកួតផ្សេងគ្នា៕
ចុចអាន ៖ ត្រៀមមេម៉ូរីទុកដោនឡូត PUBG Mobile អាប់ដែតរបស់លេងថ្មីៗច្រើនលើ Season 10