• 2019-10-24 06:26:23
  • ព័ត៌មាន

​Vivo​ ​ត្រៀម​បង្ហាញ​ស្មា​ត​ហ្វូ​ន​​ត្រកូល​ ​Y​ ​series​ ​ឆាប់​ៗ​ខាងមុខនេះ

  • 2019-10-24 06:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត​ប្រជែង​គ្នា​សព្វថ្ងៃ​ទៅលើ​ស្មា​ត​ហ្វូ​ននា​ពេល​បច្ចុប្បន្ន​ កាន់តែក្តៅគគុក​ ក្នុងនោះក៏មាន ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​VIVO ​បច្ចុប្បន្ន​កំពុងតែ​មានសន្ទុះ​ខ្លាំង​គួរសម​ជាមួយនឹង​ការ​ប្រឡូក​នៅ​វិស័យ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។​

Poster ចេញផ្សាយផ្លូវការពី Y​ ​series របស់ VIVO

ក្រោយ​បង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​នជំនាន់មុនៗ ដែលសុទ្ធ​សឹងតែ​មាន​កំណែ​ទំ​រង់​ថ្មី​ៗ​ជានិច្ច​ និងភាព​ច្នៃប្រឌិត​បំផុត។ ថ្មីៗនេះដែរ VIVO ក៏បានប្រកាស​ថា​នឹង​មាន​វត្តមាន​នៃ​សមាជិក​ថ្មី​របស់​ខ្លួន​មួ​យម៉ូ​ឌែល​ទៀតហើយ​ អាចនឹង​មកដល់​នា​ពេល​ឆាប់​នេះ ​ដោយ​វា​ត្រូវជា​បងប្អូន​រួម​ជំនាន់​នៃ​ត្រកូល​ ​Y​ ​ប៉ុន្តែ​ ​VIVO ​ ​មិនទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់ការ​ថា​ជា​ស្មា​ត​ហ្វូ​ននៃ​ត្រកូល​ ​Y​ ​អ្វី​នៅឡើយ​ទេ​។​

យ៉ាងណាមិញ បើតាមមើលលក្ខណៈសម្បត្តិត្រួសៗអាចមានថាមពលថ្មធំដល់ទៅ ៥០០០ មីលីអំពែម៉ោង ហើយមានកាមេរ៉ាក្រោយដល់ទៅ ៣ ឯណោះ មានអេក្រង់ធំ ចំណែករចនាបថរូបរាងវិញឃើញចង់ទិញយកទៅប្រើប្រាស់តែម្តង។ ​តើ​អ្នក​ទាំងអស់គ្នា​ចង់​ដឹង​ដែរ​ឬទេ​ថា​ ​ស្មា​ត​ហ្វូ​ន​ចំ​នាន់​ចុងក្រោយ​នៃ​ត្រកូល​ ​Y​ ​Series​ ​មួយ​នេះ​នឹង​មាន​ចំណុច​ពិសេស​អ្វី​ដែរ​ត្រូវ​ផ្លាស់​ប្តូរ​ខ្លះ​នោះ​?​ ​សូម​ធ្វើការ​តាម​ដាន​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​VIVO​ ​ទាំងអស់គ្នា​៕

មតិយោបល់