- 2019-10-16 02:34:39
- ព័ត៌មាន
នេះតម្លៃលក់នៅស្រុកខ្មែរ! ស្មាតហ្វូនអេក្រង់កោងដល់គែមឆ្នាំងសាក ២២ វ៉ាត់ប្រើឈីប Snap 855+
- 2019-10-16 02:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃលក់នៅស្រុកខ្មែរ! ស្មាតហ្វូនអេក្រង់កោងដល់គែមឆ្នាំងសាក ២២ វ៉ាត់ប្រើឈីប Snap 855+
ចន្លោះមិនឃើញ
បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន VIVO Nex S ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលបង្ហាញវត្តមានកាលពីឆ្នាំ ២០១៨ កន្លងទៅ។ ក្រុមហ៊ុន VIVO ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ជាផ្លូការនូវស្មាតហ្វូនជំនាន់ថ្មីគឺ Nex 3 ជាមួយនឹង តម្លៃ ៨៩៩ដុល្លារ។
ស្មាតហ្វូនស៊េរីថ្មី Vivo Nex 3 នេះបានពង្រឹងទៅលើប្រព័ន្ធថតរូបឲ្យកាន់តែល្អប្រសើរជាងមុន។ សម្រាប់កាមេរ៉ាខាងក្រោយ ៣ គ្រាប់មានទំហំ (៦៤MP Main, ១៣MP Telephoto, ១៣MP Ultra-Wide)។
សម្រាប់សេនស័រកាមេរ៉ានេះអាចធ្វើការថតរូបភាពច្បាស់នៅក្នុងកម្រិតខ្ពស់ និងសេនស័រដែលមានទំហំ 1/1.171 អ៊ីញ បើធៀបជាមួយនឹងសេនស័រស្តង់ដារដែលមានទំហំ 1/2.55អ៊ីញ(សេនស័រ)។ អ្នកអាចមើលឃើញនូវភិចសែល ០.៨ ម៉ាក្រូ(ភិចសែល) នៅលើកាមេរ៉ាទំហំ ៤៨MP ផងដែរ។ ស្មាតហ្វូន Vivo Nex 3 នេះត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាខាងមុខផុសឡើង ហើយក៏អ្នកនឹងនូវការឌីស្សាញដូចគ្នាផងដែរសម្រាប់ពេលនេះជាមួយនឹងកាមេរ៉ាខាងមុខទំហំ ១៦MP សេនស័រនិងភ្លើង LED Flash មួយគ្រាប់ខាងមុខ។
ក្រុមហ៊ុន VIVO បានលើកឡើងថា៖ កាមេរ៉ាខាងមុខរបស់ Nex 3 ពិតជាមានសមត្ថភាពខ្ពស់ ដោយអាចធ្វើការថតរូបភាពបានយ៉ាងល្អជាងម៉ូដែលមុនៗ ហើយជាមួយនឹងការប្រើប្រាស់នូវកាមេរ៉ាផុស បានធ្វើអោយការឌីស្សាញអរក្រង់ស្មាតហ្វូននេះ មានសភាពកោងពេញលេញទំហំធំដល់ទៅ ៦.៨៩ អ៊ិញ (curved OLED 2256x1080) មានទំហំ ៩៩.៦% បើធៀបនឹងតួខ្លួន។
អេក្រង់ដ៏ពិសេសនេះ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់មុខងារទទួលនូវសាររំលឹក ឲ្យអ្នកបានដឹងថែមទៀតផង។ ជាមួយនឹងការរចនាអេក្រង់ទឹកធ្លាក់របស់ស្មាតហ្វូននេះ បានបង្ហាញថា ប៊ូតុងដែលនៅចំហៀងជាច្រើន គឺពិបាកនៅក្នុងការបំពាក់ទៅលើស្មាតហ្វូន ប៉ុន្តែ VIVO ធ្វើការច្នៃប្រឌិតទៅលើប៊ូតុងនេះដូចគ្នាទៅនឹងស្មាតហ្វូន VIVO Apex ផងដែរ។
Nex 3 នេះមានជម្រើស រ៉េមទំហំ ៨GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ ១២៨GB ហើយនិងមានថាមពលថ្មកម្លាំង ៤៥០០ មីលីអំពែម៉ោង (mAh) មានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 Plusនិងមកជាមួយឆ្នាំងសាកលឿន ២២ វ៉ាត់បង្កប់បច្ចេកវិទ្យា Super FlashCharge ថែមទៀតផង។
រំឮកផងដែរថា ស្មាតហ្វូន Nex Series ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាគឺជាស្មាតហ្វូនមានភាពច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន VIVO មកទល់ពេលនេះក្រុមហ៊ុនក៏បានបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា VIVO Nex 3 មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វាផងដែរ៕
អត្ថបទទាក់ទង៖