• 2019-10-10 04:23:02
  • ព័ត៌មាន

មក​ពី​មូលហេតុ​នេះ​ទើប YouTube ​ដាក់​លេខ​វ៉ា​ដាច់ Netflix ​លើក​ដំបូង

  • 2019-10-10 04:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម​ផ្ទុក​ខ្សែ​ភាព​យន្ត​រាប់​រយ​រាប់​ពាន់ Netflix ដែល​ឈរ​ជើង​តំណែង​លេខ ១ ​ជា​យូរ​មក​ហើយ​នោះ​ត្រូវ​បាន​ YouTube វ៉ា​បាន​ឡើង​មក​ឈរ​តំណែង​កំពូល​វិញ​​នៅ​សហរដ្ឋ​អាមេរិក នៅ​ឆមាស ១ ឆ្នា ២០១៩ ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ CNBC៖

​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​តាម​រយៈ​ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​ យុវវ័យ​នៅ​សហរដ្ឋ​អាមេរិក​ ជ្រើសយក​ការ​ទស្សនា​វីដេអូ​លើ YouTube ច្រើន​ជាង ៣៧% ។

ចំណែក​យុវវ័យ​មួយ​ចំនួន​ទៀត​យក Netflix ៣៥% ។ ​យ៉ាង​ណា​មិញ ចំណាត់​ថ្នាក់​របស់ Netflix នៅ​តែ​ឈរ​លេខ ១ ផ្នែ​ក Streaming ​ពោល​គឺ នៅលើ​សេវាកម្ម ​Hulu និងAmazon Prime Video ។ ​ចម្លើយ​បាន​ពី​ការ​ស្ទង់​មតិ យុវវ័យ​លើក​ឡើង​ថា ពួក​គេ​ចូលចិត្ត YouTube ព្រោះ​អាច​រក​លុយ​បាន​ច្រើន មាន​ជម្រើស​និង​ប្រភេទ​វីដេអូ​សំបូរ​បែប​៕

Netflix

ប្រភព៖ CNBC ប្រែ​សម្រួល៖ រក្សា

មតិយោបល់