• 2019-10-09 07:21:31
  • ព័ត៌មាន

រកឃើញភពជើងឯកថ្មី មានព្រះចន្ទច្រើនជាងគេបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ​

  • 2019-10-09 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ Carnegie Institution for Science កាល​ពី​ថ្ងៃ​ចន្ទ បាន​ប្រកាស​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​ព្រះចន្ទ​ថ្មី​ចំនួន ២០ ដែល​​ជា​ផ្កាយ​រណប​នៃ​ភព​សៅរ៍។ ​នេះ​នាំ​ឲ្យ​ព្រះចន្ទ​នៃ​ភព​សៅរ៍​មាន​សរុប​ដល់ ៨២ ច្រើន​ជាង​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍។

​​​Scott Sheppard ជា​តារាវិទូ​ម្នាក់​នៃ​វិទ្យាស្ថាន​ Carnegie ដែល​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​​ថា ៖ "តាម​រយៈ​ការ​ប្រើ​កែវយឹត​ធំ​ជាង​គេ​ក្នុង​លោក​មួយ​ចំនួន យើង​បាន​សម្រេច​​នូវ​តួ​លេខ​នៃ​ព្រះចន្ទ​តូចៗ​នៅ​ជុំវិញ​ភព​យក្ស។ វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពួក​យើង​កំណត់​​ថា​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​កកើត និង​វិវត្តន៍​បែប​ណា។​”​​

ដ្យាក្រាមបង្ហាញអំពីព្រះចន្ទថ្មី

​ព្រះចន្ទ​នីមួយៗ​ដែល​ទើប​ប្រទះ​ឃើញ​ថ្មីៗ​គឺ​មាន​អង្កត់​ផ្ចិត​ប្រមាណ​ ៥ គីឡូម៉ែត្រ​ ហើយ​មាន​ចំនួន ១៧ គឺ​ធ្វើ​ការ​រង្វិល​ជុំ​ក្នុង​ទិសដៅ​ផ្ទុយ​នៃ​ការ​រង្វិល​ជុំ​របស់​ភព​សៅរ៍។ ព្រះចន្ទ​ទាំង​នេះ​ដែរ​នឹង​ត្រូវ​ចូល​រួម​ក្រុម​ចំនួន ៣ នៃ​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ គឺ​មាន​​ក្រុម Norseក្រុម​ Inuit និង​ក្រុម Gallic៕​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់