• 2019-10-07 04:37:54
  • ព័ត៌មាន

សន្សំ​ ៦ ​ថ្ងៃ​ទិញ​បាន iPhone 11 Pro មួយ​គ្រឿង​ក្នុង​ប្រទេស​មួយ​នេះ!

  • 2019-10-07 04:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​វិភាគ​ពី​វិបសាយ​ Picodi.com ​បាន​ឲ្យ​ដឹង​ថា តម្លៃពលកម្ម(ប្រាក់ឈ្នួល)​ជាមធ្យមនៅសហរដ្ឋអាមេរិក បើសិនសន្សំសំចៃយ៉ាងហោចណាស់ ៦ ថ្ងៃពួកគេអាចទិញបាន iPhone 11 Pro (៦៤GB) មួយគ្រឿងថ្មីសន្លាងពី Apple Store។

iPhone 11 Pro ពណ៌ថ្មី

យោងតាមប្រភពដដែលលើកឡើងថា នៅអាមេរិកប្រាក់អាទិត្យជាមធ្យមគឺ ៩៣៦.៧៨ ដុល្លារ(ដកពន្ធហើយ)។ ចំណែកតម្លៃ iPhone 11 Pro (គិតពន្ធហើយ) ប្រមាណជា ១០៨៦ ដុល្លារ បើញែកជាប្រាក់ឈ្នួលក្នុងមួយថ្ងៃ ១៨៧ ដុល្លារដូចនេះចាយពេល ៥,៨ ថ្ងៃ(៦ថ្ងៃ) អាចក្លាយជាម្ចាស់ iPhone បានហើយ។ រីឯនៅតាមបណ្ដាប្រទេសប៉ែកអឺរ៉ុបដូចជា ប្រទេសស្វីស ចាយពេលតិចជាង ១ សប្ដាហ៍គឺគ្រប់ហើយ(៤,៨ ថ្ងៃ)។ បើនៅអាស៊ីវិញដូចជា សឹង្ហបុរីនិងជប៉ុន ចាយពេល ៨,៤ ថ្ងៃឬតិចជាងនេះផងក៏មានដែរ៕

ខាងក្រោមនេះជាក្រាបតំណាង​ចំនួនប្រាក់ខែជាមធ្យមដើម្បីមានលទ្ធភាពទិញ iPhone 11 Pro នៅបណ្ដាប្រទេសប៉ែកអឺរ៉ុប៖

ចុចអាន៖

ប្រភព៖ Gadgets ប្រែ​សម្រួល៖ រក្សា

មតិយោបល់