• 2019-09-26 03:01:41
  • ព័ត៌មាន

មកមើលរូបពិតៗរបស់ Mi Mix Alpha (វីដេអូ)

  • 2019-09-26 03:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mi Mix Alpha ជា​ស្មាតហ្វូន​ប្លែក​ដាច់​គេ​មួយ ដែល​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ដោយ​ក្រុមហ៊ុន​ចិន Xiaomi។ វា​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​អេក្រង់​ព័ទ្ធ​ដល់​ផ្នែក​ខាង​ក្រោយ និង​មាន​បំពាក់​កាមេរ៉ា​កម្រិត ១០៨ MP មុន​គេ​ទៀត​ផង។

យ៉ាងណាក្ដី​រចនាបថ​​ថ្មី​នេះ ធ្វើ​ឲ្យ​ស្មាតហ្វូន​មាន​កម្រាស់​ក្រាស់។ Mi Mix Alpha មាន​វិមាត្រ​​១៥៤,៤x៧២,៤x១០,៤ ម.ម ជា​មួយ​ទម្ងន់​ ២៤១ ក្រាម ដែល​វា​ធ្ងន់​ហើយ​ក្រាស់​ជាង​ស្មាតហ្វូន​ដទៃ។ តួ​យ៉ាង iPhone 11 Pro Max មាន​កម្រាស់ ៨,១ ម.ម និង​មាន​ទម្ងន់​ ២២៦ ក្រាម។

ប៊ូតុង​បិទ​/​បើក​សំឡេង​ បាន​ប្ដូរ​មក​ជា​ប៊ូតុង​ Touch វិញ ដែល​មាន​ទីតាំង​នៅ​ផ្នែក​ខាង​ស្ដាំ ហើយ​ប៊ូតុង​ Power ស្ថិត​នៅ​ផ្នែក​ខាង​លើ។ ជា​មួយ​អេក្រង់​លាត​សន្ធឹង​ពេញ​ទី​បែប​នេះ Xiaomi បាន​ប្រើ​ប្រាស់​នូវ​ AI គួប​ផ្សំ​ជា​មួយ Sensor ដើម្បី​បញ្ចៀស​ការ​​បញ្ជា​ដោយ​អចេតនា។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ Android 10 ជា​មួយ​​ស្បែក MIUI 11។ អេក្រង់​គឺ​ជា​ប្រភេទ Super AMOLED ដែល​មាន​​វិមាត្រ​អេក្រង់​ ១៨០% ធៀប​នឹង​តួ​ខ្លួន និង​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២០៨៨x២២៥០ ភីកសែល។

Mi Mix Alpha មាន​ប្រើ​បន្ទះ​ឈីប Snapdragon 855+, RAM ទំហំ ១២ GB, អង្គ​ផ្ទុក​ទំហំ ៥១២ GB, ថ្ម​ទំហំ ៤០០០ mAh និង​សាក​ថ្ម​ល្បឿន​លឿន​ ៤០ វ៉ាត់ ហើយ​មាន​ប្រព័ន្ធ 5G និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ទៀត​ផង។ Xiaomi គ្រោង​នឹង​បញ្ចេញ​លក់​ស្មាតហ្វូន​នេះ​នៅ​អំឡុង​ខែ​ធ្នូ ដោយ​មាន​តម្លៃ​ខ្ទង់ ២ ៨០០ ដុល្លារ៕

ចុចអាន ៖ Xiaomi បញ្ចេញ​ទូរសព្ទ​អេក្រង់​ព័ទ្ធ​ជុំវិញ​ 4D មាន​​កាមេរ៉ា 108MP

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់