• 2019-09-23 03:38:44
  • ព័ត៌មាន

មក​មើល​សមត្ថភាព​ថត​យប់ iPhone ថ្មី​ប្រកួត​ជាមួយ​កំពូល​ស្មាតហ្វូន​ Android

  • 2019-09-23 03:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជំនាន់​ថ្មី​បាន​បង្ហាញ​នូវ​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៅ​លើ​កាមេរ៉ា ហើយ​ក្នុង​នោះ​ Apple ក៏​បាន​បញ្ចូល​មុខងារ​ ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​នៅ​លើ​ទូរសព្ទ Android នោះ​គឺ Night Mode។

Apple សន្យា​ថា​មុខងារ​ថត​ពេល​យប់​ថ្មី​នេះ​នឹង​អាច​យក​ឈ្នះ​គូ​ប្រកួត​ដទៃ​ទៀត​ មិន​តែ​ប៉ុណ្ណោះ​មុខងារ​នេះ​អាច​ដំណើរ​ការ​យ៉ាង​រហ័ស​មិន​បាច់​ចាំ​យូរ​ឡើយ។

គួរ​បញ្ចាក់​ផង​ដែរ​​ថា មុខងារ Night Mode នេះ​ចាប់​ផ្ដើម​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​នៅ​ពេល​ Google បង្ហាញ​ដំបូង​នៅ​លើ​ Pixel 3 និង 3 XL ដែល​​ធ្វើ​ឲ្យ​ស្មាត​ហ្វូន​មើល​ឃើញ​នូវ​អ្វី​ដែល​ភ្នែក​មនុស្ស​មើល​មិន​ឃើញ​នៅ​​ទី​ងងឹត។

ទាំង​នេះ​ជា​កម្រង​រូបភាព​ពេល​ Night mode បិទ​និង​បើក៖

iPhone 11 Pro
Note10+
Pixel 3
iPhone 11 Pro
Note10+
Pixel 3

ទស្សនា​វីដេអូ​នេះ​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ (iPhone 11 Pro vs Note10 vs Pixel 3a) :

ប្រភព៖ PhoneArena | YouTube ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់