• 2019-09-13 08:05:20
  • ព័ត៌មាន

ទម្លាយមូលហេតុអាចឲ្យឡានអាយុ ២៨ឆ្នាំមួយបើកឡើងភ្នំកម្ពស់ ១ពាន់ម៉ែត្របំបែកឯតទគ្គកម្មពិភពលោក

  • 2019-09-13 08:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ឆ្នាំមួយ បើកឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ ដោយប្រើរយៈពេលត្រឹមតែ ៦នាទី ៥២,៦៩២ នាទី។

តាមរយៈការបង្ហាញក្នុងកម្មវិធី Record Rides មានពីរវគ្គ ដែលចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic ដែលមានក្រុមហ៊ុន កាល់តិចជាដៃគូសហការតែមួយគត់សម្រាប់ការប្រកួតប្រជែងថាមពលប្រេងឥន្ធនៈរបស់ កាល់តិច Caltex’s Fuel Power Challenge ។

នេះ​​ជា​​រូប​ឡាន​អាយុ ២៨​ឆ្នាំ ចាក់​សាំង​កាល់​តិច និង​​ប្រើ​​ប្រេង​ម៉ាស៊ី Techron បើកលើ​ផ្លូវ​​កោង​​ឡើង​ភ្នំ​កម្ពស់ ១ពាន់ម៉ែត្របំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក។

លោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron ប្រចាំម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា បានចែករំលែកថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែ តុលា ២០១៨ កន្លងទៅនៅកម្ពុជាបានបង្ហាញឲ្យដឹងថា កាល់តិច ជាមួយ Techron® ជាប្រេងឥន្ធនៈដែលជួយរក្សាម៉ាស៊ីនបានស្អាតនៅពេលបើកបរ។

ចំណែកការឈ្នះពានរង្វាន់ GUINNESS WORLD RECORDS® title ក៏ជួយបង្ហាញពីថាមពលលាងសម្អាតម៉ាស៊ីនយានយន្តជាមួយមុខងារ Techron® ដែលធ្វើឲ្យយានយន្តមានដំណើរការល្អបំផុត និងផ្តល់ថាមពលអតិបរមាដល់យានយន្តផងដែរ។

សមិទ្ធផលថ្មីនៃកំណត់ត្រាឯកត្តកម្មពិភពលោក ហ្គីណេសនេះ កាល់តិចកម្ពុជាក៏បានកំពុងអបអរសាទរជាមួយប្រជាជនកម្ពុជា ហើយកញ្ញា ស៊នសៀវម៉ី អ្នកឈ្នះមេដាយមាសអាស៊ានហ្គេម កញ្ញា ប៊ី សុធារី បវរកញ្ញាចក្រវាល និងលោក លី វ៉ាហេត ដែលជាកីឡាករបាល់ទាត់ ក៏បានវត្តមាននៅក្នុងព្រឹត្តិការណ៍សារព័ត៌មាននេះផងដែរ។

កាល់តិចមានបច្ចេកវិជ្ជា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក។

ដើម្បីស្វែងយល់បន្ថែមពីការបំបែកឯកត្តកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORD) ដែលបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ សូមចូលទៅកាន់ www.caltexrecordrides.com

ព័ត៌មានចុងក្រោយរួមទាំងសមិទ្ធផលដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា សូមតាមដានទំព័រហ្វេសបុកផ្លូវការរបស់ Caltex Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់