• 2019-09-11 07:38:17
  • ផលិតផលថ្មី

Land Rover Defender 2020 អាចបើកលុយទឹកជម្រៅជិតមួយម៉ែត្រ

  • 2019-09-11 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ Land Rover បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ម៉ូដែល Defender ស៊េរី​ឆ្នាំ ២០២០ ដែល​មាន​ការ​កែប្រែ​រូបរាង​ថ្មី ហើយ​មាន​សមត្ថភាព​បើកបរ​រឹត​តែ​ខ្លាំង​លើស​មុន។

រថយន្ត​នេះ​នឹង​ដាក់​ឲ្យ​កុម្ម៉ង់​មុន​គេ​នៅ​ប្រទេស​អង់គ្លេស ដោយ​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​នៅ​​ដើម​ឆ្នាំ​ក្រោយ។ វា​មាន​ចែក​ចេញ​ជា​ ៥ ប្រភេទ​គឺ Defender, S, SE, HSE, First Edition និង Defender X។

តម្លៃ​មាន​ចាប់​ផ្ដើម​ពី​ប្រមាណ ៥៥ ៩៣០ ដុល្លារ​សម្រាប់​ប្រភេទ Defender ដែល​មាន​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត Turbo ចំណុះ ២,០ លីត្រ បង្កើត​កម្លាំង​បាន​​១៩៧ សេះ។ គ្រប់​ប្រភេទ​ទាំង​អស់​ប្រើ​ប្រាស់​ប្រអប់​លេខ​អូតូ ៨ វគ្គ ប្រព័ន្ធ​បើកបរ​វិល​កង​ទាំង​អស់ (AWD) និង​ Terrain Response។

Defender ស៊េរី​ថ្មី​នេះ​មាន​សមត្ថភាព​លេច​ធ្លោ​លើ​ការ​បើកបរ​ផ្លូវ​ពិបាក​ដូច​ជា​ មាន​កម្ពស់​ពី​ដី ២៩១ ម.ម អាច​បើកបរ​លុយ​ទឹក​ជម្រៅ ៩០០ ម.ម ​មាន​ជម្រើស​បូម​ខ្យល់ និង​បូម​​រំស័រ។ គួរ​ដឹង​ថា​បូម​ខ្យល់​អាច​ដំឡើង​កម្ពស់​ពី​កម្ពស់​ដើម​បាន​​ ១៤៥ ម.ម និង​ទម្លាក់​កម្ពស់​បាន​ ៥០ ម.ម។

ខាង​ផ្នែក​បច្ចេកវិទ្យា​វិញ​គឺ​មាន​អេក្រង់​ Touch ទំហំ ១០ អ៊ីញ អាច​ប្រើ​ Android Auto និង Apple CarPlay, វិទ្យុ​ DAB, ប្រព័ន្ធ​សំឡេង ១៨០​ វ៉ាត់​, ប្រព័ន្ធ​បង្ហាញ​ផ្លូវ​ Connected Navigation Pro និង​មុខងារ​ផ្សេងៗ​ទៀត​ជា​ច្រើន។

ប្រព័ន្ធ​ជំនួយ​ដល់​ការ​បើកបរ​មាន​ដូច​ជា​ប្រព័ន្ធ​ពិនិត្យ​សម្ពាធ​កង់, ជាន់​ហ្វ្រាំង​បន្ទាន់, កាមេរ៉ា​មើល​ជុំវិញ 3D, កាមេរ៉ា​សម្រាប់​មើល​ខាង​ក្រោម​រថយន្ត, Cruise Control, Lane Keep Assist និង​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ជា​ដើម៕

ចុចអាន ៖ កូនឡានអគ្គិសនី Honda កំណត់តម្លៃលក់ចាប់ពីជាង ៣ ម៉ឺនដុល្លារ

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់