• 2019-09-09 07:42:15
  • ព័ត៌មាន

ព្រោះហេតុផលមួយ ទើប Apple ប្ដូរទីតាំង ផ្លែប៉ោមឆែប លើ iPhone 11

  • 2019-09-09 07:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​លើក​ឡើង​របស់ Mark Gurman អ្នក​ជំនាញ​ខាង​ស្រាវជ្រាវ​ទីផ្សារ​ប្រចាំ​ស្ថាប័ន Bloomberg បាន​ឲ្យ​ដឹង​ថា​ iPhone ឆ្នាំ ២០១៩ នឹង​មាន​ឡូហ្គោ​ Apple (រូប​ផ្លែ​ប៉ោម​ឆែប) នៅ​ចំ​កណ្ដាល។

រូបរាង Render

ទីតាំង​ឡូហ្គោ​ចំ​កណ្ដាល នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ថា​គួរ​ដាក់​ Apple Watch ឬ AirPods នៅ​ចំ​កន្លែង​ណា ដើម្បី​សាក​បញ្ចូល​ថ្ម​ពី iPhone ស៊េរី​ថ្មី ដែល​ iPhone ស៊េរី​ថ្មី​រំពឹង​ថា​នឹង​មាន​មុខងារ​សាក​ថ្ម​ឲ្យ​អ្នក​ដទៃ ស្រដៀង​នឹង​ Wireless PowerShare របស់ Samsung និង Reverse Charge លើ​ស្មាតហ្វូន Huawei។

​កាល​ពី​ចុង​ខែ​កក្កដា បុគ្គលិក​ម្នាក់​ដែល​អះអាង​ថា​​ធ្វើ​ការ​នៅ​រោងចក្រ Foxconn អះអាង​ថា​ ឈ្មោះ "iPhone” នឹង​លែង​មាន​ត​ទៀត​នៅ​លើ iPhone 11 ហើយ​នេះ​ទំនង​ជា​ជាប់​ទាក់ទង​នឹង​ការ​ប្ដូរ​ទីតាំង​ឡូហ្គោ​នេះ​ដែរ។

Gurman បាន​លើក​ឡើង​ដែរ​ថា iPhone 11 នឹង​មាន​ស្រោប​កញ្ចក់​ធន់​នឹង​ការ​ប្រេះ​ស្រាំ​បាន​ល្អ​ជាង​មុន, ធន់​នឹង​ទឹក​ល្អ​ជាង​មុន ហើយ iPhone XR ថ្មី​នឹង​មាន​ជម្រើស​ពណ៌​ថ្មី​ពណ៌​បៃតង៕​

ចុចអាន ៖ Logo ផ្លែប៉ោម​លើ​ iPhones ស៊េរីថ្មី នឹង​ប្តូរទីតាំង

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់