• 2019-09-09 02:00:53
  • ព័ត៌មាន

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

  • 2019-09-09 02:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។

បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក ប្រសិន​រក​ឃើញ​ថា​មាន​សារធាតុ​ទឹក ធូលី​កខ្វក់ ឬ​កម្តៅ​ឡើង​ខ្លាំង​ជុំវិញ​ផ្នែក​ខាង​ក្នុង​រន្ធ​សាក​នោះ។

ដំណើរការ​នៃ​រន្ធ​សាក​ថ្ម​នឹង​អនុញ្ញាតឲ្យអ្នកបើក (Enable) ​​ប្រើប្រាស់បាន​ជា​ធម្មតា​វិញ នៅ​ពេល​ដែល​អ្នក​បាន​សម្អាត​រន្ធ​ (Port) ​នោះ​រួចរាល់។

តាម​រយៈ​ការ​តេស្ត​ផ្ទាល់​ដែល​បាន​ចែកចាយ​លើ​គេហទំព័រ XDA ​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ទទួល​សារ​ដាស់តឿន​មួយ​នៅ​ពេល​រន្ធ​សាក​ឡើង​កម្តៅ​ខ្ពស់​ដល់ ៦០ អង្សា​សេ ហើយ​រហូត​លោត​ដល់​ករណី​ឲ្យ​បញ្ឈប់​បន្ទាន់ "Emergency" ពេល​កម្តៅ​ឡើង​ដល់ ៦៥ អង្សា​សេ៕

អានអត្ថបទ:

ប្រភព៖ PhoneArena | gadgetsnow ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់