• 2019-09-09 01:45:03
  • ព័ត៌មាន

ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

  • 2019-09-09 01:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ DxOMark ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​វាយ​តម្លៃ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​នៃ​កាមេរ៉ា​ក្រោយ​ទាំង ៥ គ្រាប់​លើ Nokia 9 PureView។ Sensor ទាំង ៥ គ្រាប់​នោះ​មាន​ទំហំ 12MP រៀង​គ្នា បូក​ផ្សំ​នឹង TOF 3D Camera មួយ​គ្រាប់​ថែម​ទៀត​ក្បែរ​នោះ។

ប៉ុន្តែ​លទ្ធផល​ពិន្ទុ​ធុន​នេះ​បាន​ត្រឹម ៨៥ ពិន្ទុ​ដែល​ស៊ីសង​ស្មើ​គ្នា​ជាមួយ​នឹង​គុណភាព​កាមេរ៉ា​លើ iPhone 7 Plus ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៦ របស់​ក្រុមហ៊ុន Apple ​តែ​ប៉ុណ្ណោះ។

ចំពោះ​ការ​វាយ​តម្លៃ​រូបភាព​សន្លឹក សម្រាប់​កម្រិត​ពណ៌ ​ការ Zoom ការ​ប្រើប្រាស់ Flash និង​កម្រិត​ព្រាល Bokeh គឺ​សុទ្ធ​សឹង​ជា​ចំណុច​ខ្សោយ​នៅ​មាន​កម្រិត​លើ Nokia 9 Pureview ស្រប​ពេល​ចំណុច​ខ្លាំង​មាន​តែ​ល្បឿន Autofocus និង​កម្រិត Exposure មួយ​គត់។

ដោយ​ឡែក​ការ​ថត​វីដេអូ​ស្ថិរភាព​នៃ​ការ​ទប់​លំនឹង Stabilization អាច​ថា​ធ្វើ​បាន​ល្អ​គួរ​សម តែ​កម្រិត Texture និង Noise ​ហាក់​នៅ​ខ្សោយ ជា​ហេតុ​រុញ​ច្រាន​ឲ្យ​ពិន្ទុ​សរុប​ទទួល​បាន​ត្រឹម ៨០ ពិន្ទុ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់