• 2019-09-07 02:10:42
  • ព័ត៌មាន

Google ត្រូវ​ចាយ ៩ ពាន់លានដុល្លារឲ្យ Apple ដើម្បីមានមុខលើ iPhone ត​ទៀត

  • 2019-09-07 02:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងដែល Google ត្រូវ​ចំណាយ​លុយ​រាប់​លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បី​ក្លាយ​ជា​ Default Search Engine ក្នុង​កម្មវិធី Safari លើ​ប្រព័ន្ធប្រតិបត្តិការ iOS លែង​ជា​រឿង​អាថ៌កំបាំងទៀតហើយ។

ជាក់ស្ដែងនៅឆ្នាំ ២០១៤ Google បាន​ចាយ ១ ពាន់ដុល្លារ​ និង​នៅ​ឆ្នាំ ២០១៧ បាន​ចាយ​ដល់​ ៣ ពាន់លានដុល្លារ​ដើម្បី​ក្លាយ​ជា​ Default Search Engine។ ផ្អែកតាមអ្នកវិភាគ Rod Hall នៅ​ឆ្នាំ​នេះ​តួលេខ​នៃ​ការ​ចំណាយអាចឡើងដល់ ៩ ពាន់លានដុល្លារ។

មាន​ការ​ចុះផ្សាយ​ថា​ Apple អាច​ផ្ដល់ Traffic ដល់ Google បានច្រើន​បំផុត ហេតុនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេដែល Google ហ៊ានចាយច្រើនថ្នាក់នេះ។ អ្នកវិភាគខាងលើរំពឹងថា Google នឹងត្រូវ​ចំណាយ​ច្រើន​លើស​នេះទៀតនៅ​ឆ្នាំបន្ទាប់៕

ប្រភព៖ PhoneArena អត្ថបទ៖ សុខហេង

មតិយោបល់