• 2019-09-06 03:23:50
  • ព័ត៌មាន

Samsung ជូន​​ ២៥០ ដុល្លារ​ទៅ​អ្នក​ធ្លាប់​កក់ Galaxy Fold

  • 2019-09-06 03:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ Samsung បាន​បញ្ចេញ​លក់ Galaxy Fold ម្ដង​ទៀត​ជាផ្លូវការ បន្ទាប់​ពី​បាន​កែ​លំអ​ចំណុច​ខ្វះ​ខាត​រួច​រាល់។

អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​នោះ​គឺ Samsung បានលុប​​ការ​ pre-order (កុម្ម៉ង់ទិញទុកមុន) កាល​ពី​ដើម​ឆ្នាំ​នេះ​​នៅ​សហរដ្ឋ​អាមេរិក​ចោល​​ទាំង​អស់​។ Samsung ធ្វើ​បែប​នេះ​ដោយ​សារ​ខ្លួន​ចង់​ចំណាយ​ពេល​កែ​លំអ​ឲ្យ​អស់​ ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​បទពិសោធន៍​ល្អ​បំផុត​ពេល​ទិញ​ទូរសព្ទ​នេះ។

ដើម្បី​ទុក​ជា​ការ​សូម​ទោស Samsung បាន​ផ្ដល់​ជូន​ ២៥០ ដុល្លារ​ទៅ​អ្នក​ធ្លាប់​កក់​ Galaxy Fold ហើយ​លុយ​នេះ​អាច​យក​ទៅ​ទិញ​អ្វីៗ​បាន​ទាំង​អស់​នៅ​ក្នុង​គេហទំព័រ​របស់ Samsung ។ Galaxy Fold នឹង​ដាក់​លក់​មុន​គេ​នៅ​ប្រទេស កូរ៉េ នៅ​ថ្ងៃ ៦ កញ្ញា៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់