• 2019-09-06 02:30:31
  • ព័ត៌មាន

រថយន្តទាំងអស់លើលោក នឹងមានមុខងារថ្មីមួយនៅឆ្នាំ ២០២៥

  • 2019-09-06 02:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​តូច​បាន​បង្ហាញ​ចេញ​​បច្ចេកវិទ្យា​ដាស់​​តឿន​អ្នក​បើកបរ​អំពី​កៅអី​អង្គុយ​ជួរ​ក្រោយ (Rear Seat Reminder)។ មុខងារ​នេះ​នឹង​មាន​ជា​ស្តង់ដារ​លើ​រថយន្ត​​ម៉ូដែល​ឆ្នាំ ២០២៥ ទាំង​អស់​ ក្រោយ​ពី​​​មាន​ការ​ប្ដេជ្ញា​ពី​សហគមន៍​យានយន្ត​សកល​​ហៅ​កាត់ AAMAGA ​រួច​មក។

ក្រុមហ៊ុន​រថយន្ត​ដែល​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ដាក់​បញ្ចូល​មុខងារ​នេះ​លើ​រថយន្ត​ មាន​ដូច​ជា​ Alfa Romeo, American Honda, Audi, BMW, Fiat Chrysler Automobiles, Ford, GM, Hyundai, Jaguar Land Rover, Kia, Maserati, Mazda, Mercedes, Mitsubishi, Nissan, Porsche, Subaru, Toyota, Volkswagen និង​ Volvo។

ក្រុមហ៊ុន​រថយន្ត​នីមួយៗ​នឹង​អាច​បង្កើត​​មុខងារ​នេះ​តាម​វិធី​​របស់​ពួក​គេ​រៀងៗ​ខ្លួន ប៉ុន្តែ​វា​​ត្រូវ​បញ្ចូល​នូវ​មុខងារ​ដែល​អាច​​កំណត់​ដឹង​ថា​នៅ​ជួរ​ក្រោយ​មាន​មនុស្ស​អង្គុយ ឬ អត់។ ប្រសិន​បើ​​មុខងារ​​ចាប់​បាន​ថា​មាន​មនុស្ស វា​នឹង​ផ្ដល់​​ការ​​ឲ្យ​ដំណឹង​ដល់​អ្នក​បើកបរ​ដូច​ជា​សំឡេង ឬ​រូប​សញ្ញា​ផ្សេងៗ ឲ្យ​អ្នក​បើកបរ​ពិនិត្យ​មើល​កៅអី​ក្រោយ​មុន​ចេញ​ពី​រថយន្ត។

តាម​ការ​លើក​ឡើង​របស់​សហគមន៍​យានយន្ត​សកល​បាន​ឲ្យ​ដឹង​ថា​ មាន​ក្មេង​តូច​ជាង ៨០០ នាក់ បាន​បាត់​បង់​ជីវិត​ដោយ​សារ​រលក​កម្ដៅ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ ដែល​ភាគ​ច្រើន​ការ​ស្លាប់​​កើត​ឡើង​ដោយ​សារ​អាណា​ព្យាបាល​ទុក​ពួក​គេ​ចោល​ក្នុង​រថយន្ត​ដោយ​អចេតនា (ភ្លេច​ថា​មាន​​ក្មេងៗ​នៅ​កៅអី​ជួរ​ក្រោយ)៕

ចុចអាន ៖ ចង់​ដឹង​អត់ថា​លេខ​ពិសេស 1111, 2222, 3333, 5555 មាន​តម្លៃ​ប៉ុន្មាន?

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់