• 2019-08-22 08:08:44
  • ព័ត៌មាន

​មក​ដឹង​តម្លៃ​ផ្លាក​លេខ​រថយន្ត ​បើ​ចង់​ទិញ​លេខ​ផ្លោះ​ ៤ ​ស៊េរី

  • 2019-08-22 08:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ក្នុង​ប្រការ ៥ ​នៃ​ប្រកាស​អន្តរ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ លេខ​ផ្លោះ​ស៊េរី​ ត្រូវ​បាន​កំណត់​តម្លៃ​តាម​រូប​មន្ត​ដូច​ខាងក្រោម៖

*-​បើ​ចង់​ទិញ​លេខ​ផ្លោះ​ ៤ ​ស៊េរី

​តម្លៃ​លក់​លេខ​ផ្លោះ​ស៊េរី = ​តម្លៃ​លេខ​ចុះ​បញ្ជី​ស៊េរី​បច្ចុប្បន្ន​ + (តម្លៃ​មូលដ្ឋាន​នៃ​ការ​ផ្លោះ​ស៊េរី x ១,៥ (n-1)) ដោយ​ N ​ជា​ចំនួន​ស៊េរិ​ដេល​បាន​ផ្លោះ​ស៊េរី។

​ឧទាហរណ៍​៖

​-លេខ​ចុះ​បញ្ជី​ស៊េរី​បច្ចុប្បន្ន​គឺ ​ភ្នំពេញ​ 2BA-0001 មាន​តម្លៃ ៣០០០ ០០០ រៀល ​-ម្ចាស់​រថយន្ត​មាន​តម្រូវ​ការ​ទិញ​លេខ​ចុះ​បញ្ជី ​ភ្នំពេញ​ 2BE-0001 ដែល​ជា​លេខ​ផ្លោះ​ស៊េរី​ចំនួន ៤ ស៊េរី គឺ N =4) ​-​តម្លៃ​មូលដ្ឋាន​នៃ​ការ​ផ្លោះ​ស៊េរី​ ​សម្រាប់​លេខ​ចុះ​បញ្ជី​ ភ្នំពេញ​ 2BE-0001 គឺ ១២០០ ០០០ រៀល។

​ក្នុង​ករណី​នេះ​ តម្លៃ​លក់​លេខ​ផ្លោះ​ស៊េរី​ខាង​លើ ត្រុវ​បាន​គណនា​ដូច​ខាងក្រោម៖ ​តម្លៃ​លក់​លេខ​ចុះ​បញ្ជី ភ្នំពេញ 2BE-0001 = ៣០០០ ០០០ + (១២០០ ០០០ x ១,៥(៤-១)) = ៣០០០ ០០០ + ៤០៥០ ០០០ = ៧០៥០ ០០០ រៀល។

ឧទាហរណ៍បន្ថែម៖ បើលេខកំពុងលក់ AZ ប៉ុន្តែអ្នកទិញលេខទាបជាង​ AZ មួយស៊េរី​គឺ AY បានន័យថា ថយមួយស៊េរី​ ឯ AX ថយពីរស៊េរី៕

ខាងក្រោមជាប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ដែលអនុវត្តន៍ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ តទៅ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ រក្សា

មតិយោបល់