• 2019-08-19 02:22:32
  • ព័ត៌មាន

​WhatsApp ​កំពុង​តេស្ត​មុខងារ​ថ្មី​សន្លាង​មួយ ​ឡូយ​អស់​ទាស់!

  • 2019-08-19 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ថ្មី​ ​បង្ហាញ​ថា ​សេវា​កម្ម​ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន Facebook គឺ WhatApp កំពុង​សាកល្បង​មុខងារ​ចាក់សោរ​កម្មវិធី​ដោយ​ក្រយៅដៃ(Fingerprint lock) ​នៅ​លើ Android Beta ​បណ្ដោះអាសន្ន​សិន​មុន​នឹង​ប្រកាស​ចេញ​ផ្លូវការ​។

កម្មវិធី WhatApp

​មុខងារ​នេះ​ ​អនុញ្ញាតិ​អាច​ឲ្យ​ម្ចាស់​ទូរសព្ទ​តែ​ម្នាក់​គត់​ ​អាច​ចូល​ទៅ​​ប្រើប្រាស់​ WhatApp ​បាន។ ​បើ​មិន​ស្គាល់​ក្រយៅ​ដៃ មិន​អាច​បើក​ចូល​បាន​ឡើយ។ ​យ៉ាង​ណា​មិញ​ ​មុខងារ​នេះ​នៅ​មិន​ទាន់​សុវត្ថិភាព​ខ្លាំង​ណាស់​ណា​ទេ ​ពោល​គឺ​ ​អ្នក​ប្រើ​នៅ​តែ​អាច​ (reply) ឆ្លើយ​តប​សារ​ពី Notification ។ បើ​ចង់​​តេ​ចេញ ​ទាល់​តែ​ស្កេន​ដៃ​ដោះ​សារ​ទើប​​បាន​។

​រី​ឯ​ល្បឿន​ដោះសោរ​រហ័ស​ខ្លាំង​មែន​ទែន ​ជាពិសេស​ប្រើ​ជាមួយ​ទូរសព្ទ​ដែល​មាន​មុខងារ​ស្កេន​លើ​អេក្រង់​ស្រាប់​។ ចំពោះ​ការ​ប្រកាស​ផ្លូវការ​នឹង​បញ្ចេញ​នៅ​ពេល​ឆាប់ៗ​នេះ៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ រក្សា

មតិយោបល់