- 2019-08-19 01:26:44
- ព័ត៌មាន
ត្រៀមលុយទៅ! iPhone 11 និង Apple Watch ថ្មីរំពឹងបង្ហាញខ្លួនក្នុងថ្ងៃតែមួយ
- 2019-08-19 01:26:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមលុយទៅ! iPhone 11 និង Apple Watch ថ្មីរំពឹងបង្ហាញខ្លួនក្នុងថ្ងៃតែមួយ
ចន្លោះមិនឃើញ
តាមរយៈការលើកឡើងរបស់អ្នកវិភាគល្បីឈ្មោះគឺលោក Ming-Chi Kuo បានព្យាករណ៍ថាក្រុមហ៊ុនយក្សអាមេរិក Apple នឹងប្រកាសបង្ហាញនាឡិកាឆ្លាតវៃ Apple Watch Series 5 ក្នុងអំឡុងពេលតែមួយនៃការចេញផ្សាយ iPhone 11 នៅព្រឹត្តិការណ៍ដ៏ធំនាខែកញ្ញា។
ព្រឹត្តិការណ៍យក្សរបស់ Apple ឆ្នាំនេះ ទំនងជាប្រព្រឹត្តិទៅនាថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៩។ ប្រសិនការព្យាករណ៍ក្លាយជាការពិត វាពិតជាដំណឹងភ្ញាក់ផ្អើលមួយ ជាពិសេសសម្រាប់អ្នកគាំទ្រកាន់ឆ្នាំ Apple ដែលអាចសម្ភោធប្រើប្រាស់ផលិតផលថ្មីពីរក្នុងតែមួយ។
នាឡិកាឆ្លាតវៃជំនាន់ទី ៥ នឹងចាប់ផ្តើមបំពាក់អេក្រង់ដែលទទួលបានការផ្គត់ផ្គង់ដោយក្រុមហ៊ុន DJI ដែលចាប់ផ្តល់ជូនប្រមាណ ១៥-២០ ភាគរយសម្រាប់ឆ្នាំ ២០១៩ និងឡើងដល់ ៧០-៨០ ភាគរយនៅឆ្នាំ ២០២១៕
អានអត្ថបទ: