• 2019-08-14 03:49:48
  • ព័ត៌មាន

បណ្ដាញ​សង្គម 18+ ធ្លាក់តម្លៃពី ១,១ ពាន់លានដុល្លារ សល់​ត្រឹមជាង ២ លានដុល្លារ

  • 2019-08-14 03:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​ក្រុមហ៊ុន​ទូរគមនាគមន៍​ Verizon របស់​អាមេរិក បាន​​យល់​ព្រម​លក់​បណ្ដាញ​សង្គម Tumblr ទៅ​​ឲ្យ​ក្រុមហ៊ុន Automattic ដែល​ជា​ម្ចាស់​ក្រុមហ៊ុន WordPress ក្នុង​តម្លៃ​មួយ​មិន​ដល់​ ៣ លាន​ដុល្លារ​នោះ​ទេ។

គួរ​ដឹង​ថា​​ Tumblr ធ្លាប់​ត្រូវ​បាន​ Yahoo ​សម្រេច​ទិញ​យក​ក្នុង​តម្លៃ ១,១ ពាន់​លាន​ដុល្លារ ជា​សាច់​ប្រាក់​សុទ្ធ កាល​ពី​​ឆ្នាំ ២០១៣។ នៅ​ឆ្នាំ ២០១៧ Yahoo បាន​សម្រេច​លក់​ក្រុមហ៊ុន​ខ្លួន​ទៅ​ឲ្យ Verizon ក្នុង​ទំហំ​​ទឹក​ប្រាក់ ៤,៤៨ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ Tumblr ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ Verizon ផង​ដែរ។

​Tumblr ទទួល​បាន​ប្រជាប្រិយភាព​ថា​ជា​បណ្ដាញ​ទំនាក់ទំនង​មួយ​អាច​ចែក​រំលែក​មាតិកា​អាសអាភាស​បាន​ដោយ​សេរី ខុស​ពី​បណ្ដាញ​សង្គម​ធំៗ​មួយ​ចំនួន។ ប៉ុន្តែ​​ចាប់​តាំង​ពី​ហាម​ឃាត់​ការ​បង្ហោះ​មាតិកា​អាសអាភាស​តាំង​ពី​​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១៨ ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម​នេះ​ធ្លាក់​ចុះ​ជា​ខ្លាំង។ ទិន្នន័យ​​ខែ​មករា ឆ្នាំ ២០១៦ បង្ហាញ​ថា Tumblr មាន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ ៥៥៥ លាន​នាក់ ចូល​ដល់​ខែ​សីហា ឆ្នាំ ២០១៩ ចំនួន​អ្នក​ប្រើ​ប្រចាំ​ខែ​មាន​ត្រឹម ៣៨០ លាន​នាក់​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់