• 2019-08-07 01:39:57
  • ព័ត៌មាន

ការ​ព្យាករ៖ "Galaxy Note 10 នឹង​លក់​ដាច់​ជាង Note 9 តែ​នៅ​ចាញ់​ជំនាន់ Note 8"

  • 2019-08-07 01:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ៨ សីហា​ក្រុមហ៊ុន Samsung នឹង​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ប៊ិច​ស៊េរី​ឆ្នាំ ២០១៩ គឺ Galaxy Note 10 ​បន្ទាប់​ពី​ល្ហិចល្ហៀង​នូវ​ចចាមអារ៉ាម​រាប់​មិន​អស់​កាល​ពី​ពេល​កន្លង​មក។

ទៅ​មើល​ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ល្បី​ឈ្មោះ Counterpoint ​បាន​ប៉ាន់ប្រមាណ​ថា Galaxy Note 10 នឹង​លក់​ដាច់​ដល់ ៩,៧ លាន​គ្រឿង​ត្រឹម​ចុង​ឆ្នាំ​នេះ ពោល​គឺ​លើស​បន្តិច​ធៀប​នឹង​តួ​លេខ​សម្រេច ៩,៦ លាន​គ្រឿង​កាល​ពី​ឆ្នាំ ២០១៨ ប៉ុន្តែ​នៅ​ចាញ់ Galaxy Note 8 ដែល​មាន​ដល់ ១០ លាន​គ្រឿង​ក្នុង​ថេរវេលា​ដដែល។

បញ្ជាក់​ទីផ្សារ​ឧស្សាហកម្ម​ស្មាតហ្វូន​របស់ Samsung បាន​មាន​ការ​ចុះ​ថមថយ​នៅ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​លទ្ធផល​អវិជ្ជមាន​នៃ​ការ​លក់​ស្មាតហ្វូន​ធុន​ខ្ពស់ (Flagship) ​ដែល​របាយការណ៍​នៅ​ត្រីមាស​ទី ២ ​បង្ហាញ​ថា​ត្បិត​ការ​នាំ​ចេញ​សរុប​កើន​ឡើង ប៉ុន្តែ​ចំនួន​លក់​ស្មាតហ្វូន​ធុន​ខ្ពស់​បាន​ធ្លាក់​ចុះ ជា​កត្តា​រុញ​ច្រាន​ឲ្យ​ប្រាក់​ចំណេញ​ក៏​ធ្លាក់​ចុះ​ប្រមាណ ៤២ ភាគរយ។

ប៉ុន្តែ​ត្រកូល Galaxy S ស៊េរី ២០១៩ ​ការ​លក់​នៅ​ចន្លោះ​ខែ​មិនា-ឧសភា ទទួល​បាន ១៦ លាន​គ្រឿង ដែល​នៅ​តែ​ជា​តួ​លេខ​កើន​ឡើង ១២ ភាគរយ​ធៀប​នឹង​ S9៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់