• 2019-08-01 06:24:53
  • ព័ត៌មាន

មាន​ទៅ​អន់​អី បើក​លក់​បាន ៧៣ វិនាទី ROG Phone II ដាច់​អស់ ១ មុឺន​គ្រឿង

  • 2019-08-01 06:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹត្តិការណ៍ Flash sale ជា​លើក​ដំបូង​ក្នុង​ការ​ដាក់​លក់ ROG Phone II ​ក្រុមហ៊ុន Asus ​បាន​លក់​ដាច់ Gaming Smartphone ជំនាន់​ថ្មី​នេះ​ដល់​ទៅ ១០ ០០០ គ្រឿង​ត្រឹម​រយៈ​ពេល ៧៣ វិនាទី។ នេះ​ឆ្លើយតប​ទៅ​នឹង​ការ​កក់​ទុក​ជា​មុន​របស់​អតិថិជន​ប្រមាណ ២,៥ លាន​ដង​នៅ​លើ​គេហទំព័រ JD.com កាល​ពី​ពេល​កន្លង​ទៅ។

យ៉ាងណាមិញ​ដោយ​ចំនួន​មាន​កំណត់ ហើយ​ខកខាន​ទៅ​ដល់​ដៃ​អតិថិជន​មួយ​ផ្នែក​ធំ ​ក្រុមហ៊ុន Asus ក៏​បាន​ធ្វើ​ការ​អធ្យាស្រ័យ​ដល់​អតិថិជន ហើយ​សន្យា​នឹង​បើក​ការ​លក់​ Flash sale ​ក្រោយៗ​ទៀត​នៅ​ថ្ងៃ​ទី ៤, ៧ និង ១២ សីហា​ខាង​មុខ។

បញ្ជាក់​ថា ROG Phone II កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ចិន ដោយ​ប្រភេទ​ជំនាន់​ពិសេស​សហការ​ជាមួយ​ក្រុមហ៊ុន Tencent ​ដាក់​លក់​ក្នុង​តម្លៃ ៥០៨ ដុល្លារ ​មាន​ RAM 8GB/128GB ROM ​ខណៈ​ប្រភេទ​ធម្មតា​តែ​កម្លាំង​ខ្លាំង RAM 12GB/512GB ROM មាន​តម្លៃ ៨៧១ ដុល្លារ។

ស្មាតហ្វូន​នេះ​បំពាក់​អេក្រង់​ទំហំ ៦,៥៩ អ៊ីញ កម្រិត ១ ០៨០x២ ៣៤០p ​ប្រភេទ AMOLED ​ដោយ​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 855+ មាន​កាមេរ៉ា 48MP (Wide) + 13MP (Ultra-Wide) និង​ខាង​មុខ 24MP៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់