• 2019-07-25 03:23:53
  • ព័ត៌មាន

ជប៉ុនប្រមូលបានមាស ៣២គីឡូ ពីគ្រឿងអេឡិចត្រូនិកចាស់ៗធ្វើជាមេដាយអូឡាំពិក

  • 2019-07-25 03:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ នៅ​ទីក្រុង​តូក្យូ បាន​បង្ហាញ​ការ​ឌីហ្សាញ​នៃ​មេដាយ​​ ដែល​ផលិត​ឡើង​ពី​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ។

ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៧ ដល់​ខែ​មីនា ឆ្នាំ ២០១៩ ប្រជាជន​ជប៉ុន​​បាន​ចូល​រួម​បរិច្ចាគ​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ​ឈប់​ប្រើ​របស់​ពួក​គេ។ គណៈកម្មាធិការ​​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញ​អាច​​​​ប្រមូល​បាន​មាស​ ៣២ គីឡូក្រាម, ប្រាក់​ ៣ ៥០០ គីឡូក្រាម និង​សំរឹទ្ធ​ ២ ២០០ គីឡូក្រាម​ ពី​គ្រឿង​អេឡិចត្រូនិក​ដែល​មាន​ទម្ងន់​ ៧៨ ៩៨៥ តោន។ ក្នុង​នោះ​មាន​​ទូរសព្ទ​ដៃ​ចំនួន ៦,២១ លាន​គ្រឿង​ឯណោះ។

គួរ​ដឹង​ថា​ជា​រៀង​រាល់​ឆ្នាំ​​នៅ​ប្រទេស​ជប៉ុន​មាន​កាក​សំណល់​អេឡិចត្រូនិក​ ៦៥០ ០០០ តោន ត្រូវ​បាន​គេ​បោះ​ចោល ហើយ​រដ្ឋាភិបាល​ប្រមូល​មក​វិញ​បាន​ប្រមាណ​ ១០០ ០០០ តោន ពី​កាក​សំណល់​ទាំង​នោះ។ ភាគ​ច្រើន​​សារធាតុ​លោហៈ​ដែល​​ប្រមូល​​បាន​ពី​កាក​សំណល់​ទាំង​នោះ​ ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ថ្មីៗ៕

ចុចអាន៖

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់