• 2019-07-24 09:52:40
  • ផលិតផលថ្មី

ទូរសព្ទ​កម្លាំង មាន​តម្លៃ​ធូរ​ប្រចាំឆ្នាំ ២០១៩ អាចរកទិញបានក្នុងស្រុក

  • 2019-07-24 09:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ចង់​ចំណាយ​ប្រាក់​ខ្ទង់​ ២០០ ដុល្លារ ក្រាស់ទៅជាង ៣០០ ដុល្លារសម្រាប់​ទិញ​ទូរសព្ទ​ប្រើ​ អ្នក​នឹង​មាន​ជម្រើស​​ល្អ​ជា​ច្រើន​ដែល​មិន​អន់​ជាង​គេ​ប៉ុន្មាន​ទេ។​ ខាង​ក្រោម​ គឺ​ជា​ទូរសព្ទ​មួយ​ចំនួន​ដែល​មាន​តម្លៃ​ធូរ ចេញ​នៅឆ្នាំ​២០១៩​នេះ​​៖

Vivo S1

ជា​សេរី​ទូរសព្ទ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ Vivo ដែល​ទើប​តែ​សម្ពោធ​ថ្មីៗ​នេះ​។ លក្ខណៈ​សម្បត្តិ​នៃ​ Vivo S1 មាន​ដូចជា៖

  • អេក្រង់ប្រភេទ Super AMOLED ទំហំ​ ៦.៣៨​​អ៊ិញ ​មាន​កម្រិត​រូបភាព​ 1080×2340​FHD+និង​មាន Aspect ratio 19.5:9
  • ប្រើ​បន្ទះ​ឈីប​ Mediatek MT6768
  • មានRAM 6 GB និង​ Memory 128 GB ដែល​អាច​បន្ថែម​ microSD Card ទំហំ​រហូត​ទៅ​ដល់ 256 GB
  • កាមេរ៉ា​ក្រោយ​ 3គ្រាប់​ (16MP+8MP+2MP) និង​កាមេរ៉ា​មុខ​ 32MP
  • ប្រព័ន្ធ​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់+ស្កេន​មុខ
  • ថ្មរ​ទំហំ ​4500 mAh
  • តម្លៃ​ ២៩៩ ដុល្លារ

Samsung Galaxy A50

Galaxy A50 គឺ​ជា​ទូរសព្ទ​មួយ​ក្នុង​ចំណោម​ទូរសព្ទ​ជំនាន់​ទី៥ នៃ​ស៊េរី​ របស់​ក្រុមហ៊ុន​ Samsung។ លក្ខណៈ​សម្បត្តិ​នៃ Galaxy A50 មាន​ដូចជា​៖

  • អេក្រង់់​ប្រភេទ​ Super AMOLED មាន​កម្រិត​រូបភាព​ 1080×2340​ FHD+
  • ប្រើ​បន្ទះ​ឈីប Exynos 9610
  • មាន​ RAM 6GB និង Memory 128GBដែល​អាច​បន្ថែម​ microSD Card ទំហំ​រហូត​ទៅ​ដល់ 1TB
  • កាមេរ៉ា​ក្រោយ​ 3​ គ្រាប់ (25MP+8MP+5MP) និង​កាមេរ៉ា​មុខ25MP
  • ប្រព័ន្ធ​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់+ស្កេន​មុខ
  • តម្លៃ ៣៣៩ ដុល្លារ

Huawei P30 Lite

ជា​កូន​ពៅ​ក្នុង​ត្រកូល​ P30 ដែល​បង្កើត​ដើម្បី​ទីផ្សារ​ទូរសព្ទ​ Mid-Range។ លក្ខណៈ​សម្បត្តិ​នៃ​ Huawei P30 Lite មាន​ដូចជា៖

  • អេក្រង់​ប្រភេទ IPS ទំហំ​៦.១៥ អ៊ិញ​មានកម្រិត​រូបភាព​ 1080×2312 FHD+
  • ប្រើ​បន្ទះ​ឈីប​ Hisilicon Kirin 710
  • មាន​ RAM 6 GB និង​ Memory 128 GB ដែល​អាច​បន្ថែម​ microSD Card ទំហំ​រហូត​ទៅ​ដល់ 1 TB
  • កាមេរ៉ា​ក្រោយ​ 3 គ្រាប់​ (24MP+8MP+2MP) និង​កាមេរ៉ា​មុខ​ 32MP
  • ប្រព័ន្ធ​ស្កេន​ម្រាម​ដៃ​ពីក្រោយ​ទូរសព្ទ+ស្កេន​មុខ
  • ថ្មរ​ទំហំ​3340 mAh​
  • តម្លៃ​ ៣៣៩ ដុល្លារ

Xiaomi Redmi Note 7 Pro

ជា​ទូរសព្ទ​ថ្មី​ជាង​គេ​ក្នុង​ស៊េរី​ Note របស់​ Redmi។ លក្ខណៈ​សម្បត្តិ​នៃ​ Xiaomi Redmi Note 7 Pro មាន​ដូចជា​៖

  • អេក្រង់​ប្រភេទ​ IPS ទំហំ​៦.៣ អ៊ិញ​មាន​កម្រិត​រូបភាព​ 1080×2340 FHD+
  • ប្រើ​បន្ទះ​ឈីប​ Qualcomm SDM675 Snapdragon 675
  • មាន​ RAM 6 GB និង​ Memory 128 GB ដែល​អាច​បន្ថែម​ microSD Card ទំហំ​រហូត​ទៅ​ដល់ 256GB
  • កាមេរ៉ា​ក្រោយ​ 2គ្រាប់​ (48MP+5MP) និង​កាមេរ៉ា​មុខ13MP
  • ប្រព័ន្ធ​ស្កេន​ម្រាម​ដៃ​ពី​ក្រោយ​ទូរសព្ទ+ស្កេនមុខ
  • ថ្មរ​ទំហំ​​4000 mAh
  • តម្លៃ ២៩៩ ដុល្លារ

Oppo F11 Pro

ជា​ទូរសព្ទ​ក្នុង​ស៊េរី​ F ដ៏ល្បីរបស់​ក្រុមហ៊ុន​ Oppo។ លក្ខណៈ​សម្បត្តិ​នៃ​ Oppo F11 Pro មាន​ដូចជា​៖

  • អេក្រង់​ប្រភេទ IPS ទំហំ​៦.៥៣ អ៊ិញ មាន​កម្រិត​រូបភាព​ 1080×2340​ FHD+
  • ប្រើ​បន្ទះ​ឈីប​ Mediatek Helio P70
  • មាន​ RAM 6GB និង Memory 128 GB ដែល​អាច​បន្ថែម​ microSD Card ទំហំ​រហូត​ទៅ​ដល់ 256GB
  • កាមេរ៉ា​ក្រោយ​ 2​ គ្រាប់ (48MP+5MP) និង​កាមេរ៉ាមុខ motorized pop-up 16 MP
  • ប្រព័ន្ធ​ស្កេន​ម្រាម​ដៃ​ពី​ក្រោយ​ទូរសព្ទ+ស្កេនមុខ
  • ថ្មរ​ទំហំ 4000 mAh
  • តម្លៃ ៣៣៩ ដុល្លារ

បញ្ជាក់ ៖ តម្លៃ​នៃ​ទូរសព្ទ​ទាំង​នេះ​អាច​មាន​ការ​ប្រែប្រួលតាមទីផ្សារជាក់ស្ដែង

អត្ថបទ៖ សុខ វេងឈាង

មតិយោបល់