• 2019-07-23 09:15:08
  • ផលិតផលថ្មី

Honor 9X Pro មាន RAM 8 GB តម្លៃត្រឹម ៣២០ ដុល្លារ

  • 2019-07-23 09:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor ដែល​ម៉ាក​សញ្ញា​សាខា​មួយ​របស់​ Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី Honor 9X និង 9X Pro នៅ​ប្រទេស​ចិន​ថ្ងៃ​នេះ ដែល​​ស្នង​តំណែង​ Honor 8X ប្រកាស​ចេញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ កន្លង​ទៅ។

លក្ខណៈ​សម្បត្តិ​របស់ Honor 9X មាន​ដូច​ជា ៖

  • អេក្រង់​ទំហំ ៦,៥៩ អ៊ីញ ប្រភេទ LCD
  • ប្រើ​បន្ទះ​ឈីប​ HiSilicon Kirin 810
  • RAM ទំហំ ៤ GB ឬ ៦ GB
  • ​អង្គ​ផ្ទុក ៦៤ GB ឬ ១២៨ GB
  • មាន​រន្ធ​សម្រាប់​ដោត​មេមូរី​ទំហំ​ដល់ ២៥៦ GB
  • ថាមពល​ថ្ម ៤០០០ mAh
  • កាមេរ៉ា​ក្រោយ​ ៤៨ MP + ២ MP មាន Aperture f/1.8
  • កាមេរ៉ា​មុខ ១៦ MP Aperture f/2.2
  • មាន​រន្ធ​ដោត​កាស 3.5 mm
  • ពណ៌​ខ្មៅ ខៀវ និង​ក្រហម
  • តម្លៃ​នៅ​ចិន ២០៣ ដុល្លារ (RAM 4 GB/ROM 64 GB), ២៣២ ដុល្លារ (RAM 6 GB/ROM 64 GB) និង ២៧៦ ដុល្លារ (RAM 6 GB/ROM 128 GB)

​លក្ខណៈ​សម្បត្តិ​របស់ Honor 9X Pro មាន​ដូច​ជា ៖

  • អេក្រង់​ទំហំ ៦,៥៩ អ៊ីញ ប្រភេទ LCD
  • ប្រើ​បន្ទះ​ឈីប​ HiSilicon Kirin 810 និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​
  • RAM ទំហំ ៨​ GB
  • ​អង្គ​ផ្ទុក ១២៨ GB ឬ ២៥៦ GB
  • មាន​រន្ធ​សម្រាប់​ដោត​មេមូរី​ទំហំ​ដល់ ២៥៦ GB
  • ថាមពល​ថ្ម ៤០០០ mAh
  • កាមេរ៉ា​ក្រោយ​ ៤៨ MP + ៨ MP + ២ MP មាន Aperture f/1.8
  • កាមេរ៉ា​មុខ ១៦ MP Aperture f/2.2
  • មាន​រន្ធ​ដោត​កាស 3.5 mm
  • ពណ៌​ខ្មៅ និង​ ពណ៌​ស្វាយ
  • តម្លៃ​នៅ​ចិន ៣២០ ដុល្លារ (RAM 8 GB/ROM 128 GB) និង ៣៤៩ ដុល្លារ (RAM 8 GB/ROM 256 GB)

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់