• 2019-07-16 03:28:33
  • ព័ត៌មាន

សរុប​ដំណឹង​ជុំវិញ Pocophone F2 អាចប្រកាសចេញខែសីហា

  • 2019-07-16 03:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Pocophone F1 បាន​ប្រកាស​ចេញ​នៅ​ខែ​សីហា ឆ្នាំ ២០១៨ ដែល​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង។ មិន​ត្រឹម​តែ​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 845 និង​លក្ខណៈ​សម្បត្តិ​កប់​ជា​ច្រើន​ទៀត​នោះ​ទេ ប៉ុន្តែ​ថែម​មាន​តម្លៃ​ថោក​ទៀត​ផង។ ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​គិត​ដល់​ស្មាតហ្វូន​ស្នង​តំណែង ដែល​អាច​មាន​ឈ្មោះ​ថា Pocophone F2។

ទាក់ទង​នឹង​ Pocophone ជំនាន់​ថ្មី មាន​ដំណឹង​តិច​តួច​បំផុត​អំពី​វា​ ហើយ​វា​រាង​ចម្លែក​បន្តិច​ព្រោះ​ថា​ជិត​ដល់​ខែ​សីហា ឆ្នាំ ២០១៩ ដែល​ជា​ពេល​​គេ​រំពឹង​ថា​ Xiaomi ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី។ ​ត្បិត​ថា​​ដឹង​មិន​សូវ​ច្រើន​ ប៉ុន្តែ​គេ​អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​​ជុំវិញ Pocophone F2 បាន។

  • ​​ឈ្មោះ និង​ថ្ងៃ​ខែ​ប្រកាស​

Pocophone F1 ​​មាន​ឈ្មោះ​មួយ​ទៀត​ថា​ Poco F1 ហើយ​វា​គឺ​ជា​​ត្រកូល​ដំបូង​នៃ Pocophone។ ហេតុ​នេះ​មិន​ពិបាក​ស្មាន​នោះ​ទេ​ថា​ជំនាន់​ថ្មី​នឹង​មាន​ឈ្មោះ​ថា Pocophone F2 ឬ Poco F2 នោះ។ ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​ចេញ​វិញ បើ​​ត្រឡប់​ទៅ​មើល​ Poco F1 បាន​ប្រកាស​ចេញ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ​មុន។ ដូច​នេះ​អាច​សន្និដ្ឋាន​បាន​ថា​ Xiaomi នឹង​ជ្រើស​រើស​កាល​បរិច្ឆេទ​​ស្រដៀង​គ្នា​​សម្រាប់​ឆ្នាំ ២០១៩។

  • រចនាបថ​

ដើម្បី​រក្សា​តម្លៃ​ឲ្យ​ទាប Xiaomi បាន​កាត់​បន្ថយ​ផ្នែក​មួយ​ចំនួន​ទាក់​ទង​ការ​ឌីហ្សាញ តួ​យ៉ាង​គឺ​ប្រើ​ប្រាស់​តួ​ខ្លួន​ប្រភេទ​ប្លាស្ទិក​ ជា​ជាង​ការ​ប្រើ​កញ្ចក់​ដូច​ស្មាតហ្វូន​ដទៃ។ បន្ថែម​ពី​នេះ​វា​មាន​គែម​ផ្នែក​ខាង​ក្រោម​ទំហំ​ធំ ប្រើ​អេក្រង់ LCD ជំនួស​ឲ្យ OLED និង​មាន​ក្បាល​ឆក​ធំ​ផង​ដែរ។

គេ​អាច​ប៉ាន់​ស្មាន​ថា​ Xiaomi អាច​បន្ត​ការ​កាត់​បន្ថយ​នេះ ដើម្បី​រក្សា​តម្លៃ​ឲ្យ​ទាប។ យ៉ាងណាក្ដី​ក៏​អាច​មាន​ការ​ផ្លាស់​ប្ដូរ​ល្អៗ​មួយ​ចំនួន ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន។ ឧទាហរណ៍​​ដូច​ជា​ការ​ប្រើ​រចនាបថ​ក្បាល​ឆក​តំណក់​ទឹក ជា​ជាង​ការ​ប្រើ​រចនាបថ​ក្បាល​ឆក​ទំហំ​ធំ, បន្ថែម​កាមេរ៉ា​ដល់ ៣ គ្រាប់, ប្រើ​ទ្រនាប់​ស្កេន​លើ​អេក្រង់។

រូបភាព Render

ទាក់ទង​នឹង​​រូបរាង​នេះ​ដែរ មាន​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​ថា​ការ​ឌីហ្សាញ​របស់​ Poco F2 បាន​លេច​ចេញ​រួច​មក​ហើយ ដោយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​ Xiaomi Redmi K20។ Xiaomi អាច​នឹង​ប្ដូរ​ឈ្មោះ K20 ឬ K20 Pro ដែល​លក់​ក្នុង​ស្រុក ទៅ​ជា Poco F2 ហើយ​បើ​ដូច្នោះ​មែន​ ខាង​ក្រោម​អាច​ជា​មុខមាត់​របស់​ Pocophone F2 ៖

  • លក្ខណៈ​សម្បត្តិ

មាន​ចំណុច​ខ្លាំង​បី បូក​រួម​នឹង​តម្លៃ​ថោក ដែល​ធ្វើ​ឲ្យ​ Poco F1 លេច​ធ្លោ។ បី​នោះ​គឺ​បន្ទះ​ឈីប​ ទំហំ​ថ្ម និង​កាមេរ៉ា។ ហើយ​ Poco F2 អាច​នឹង​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​គ្នា។

Poco F2 អាច​ប្រើ​បន្ទះ​ឈីប Snapdragon 855, ថ្ម​ទំហំ​យ៉ាង​តូច ៤០០០ mAh, កាមេរ៉ា​ខាង​ក្រោយ​អាច​មាន​កាមេរ៉ា​មេ​កម្រិត ៤៨ MP ហើយ​អាច​ទៅ​រួច​ដែល​វា​មាន​ដល់ ៣ គ្រាប់។​ បន្ថែម​ពី​នេះ​អាច​​​មាន RAM ទំហំ​យ៉ាង​តិច​ចាប់​ពី ៦ GB អង្គ​ផ្ទុក​ ៦៤ GB។

Poco F1 មាន​រន្ធ​ដោត​មេមូរី​កាត, រន្ធ​កាស 3.5 mm និង​រន្ធ​សាក​ថ្ម​ប្រភេទ USB-C។ ច្បាស់​ណាស់​ថា USB-C នឹង​លេច​មុខ​លើ​ Poco F2 ម្ដង​ទៀត ប៉ុន្តែ​រន្ធ​កាស និង​រន្ធ​មេមូរី​កាត​អាច​ត្រូវ​ដក​ចេញ។

  • តម្លៃ

​Poco F1 មាន​ចំណុច​ខ្លាំង​បី ហើយ​មាន​តម្លៃ​ចាប់​ពី​​ ៣០០ ដុល្លារ ដល់​ជាង ៤០០ ដុល្លារ។ សម្រាប់​​ Poco F2 តម្លៃ​អាច​នឹង​រក្សា​នៅ​ទាប​ដដែល ឬ អាច​ឡើង​ថ្លៃ ៥០ ដុល្លារ លើស​ពី​ឆ្នាំ​មុន។ ទោះ​បី​ជា​ឡើង​​ថ្លៃ ក៏ Poco F2 នៅ​តែ​ស្មាតហ្វូន​កម្លាំង​ថ្លៃ​ដែល​ធូរ​ថ្លៃ​បំផុត​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់