• 2019-06-17 07:29:48
  • ព័ត៌មាន

Huawei នឹង​បណ្ដាក់​ទុន​ធំ ដល់​ប្រទេស​ដែល​ស្វាគមន៍​ខ្លួន

  • 2019-06-17 07:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​ Andrew Williamson ដែល​ជា​អនុប្រធាន​ផ្នែក​ទីផ្សារ​សកល​របស់ Huawei បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​​មួយ​ធ្វើឡើង​នៅ​ក្រុង​ម៉ិកស៊ីកូ ប្រទេស​​ម៉ិកស៊ីកូ​ថា ប្រទេស​​ណា​ដែល​ស្វាគមន៍​ Huawei ​នឹង​ទទួល​បាន​រង្វាន់។

លោក​បាន​និយាយ​ដូច​នេះ​ថា ៖ "Huawei នឹង​ធ្វើ​ការ​បណ្ដាក់​ទុន​ធំ ក្នុង​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ស្វាគមន៍​យើង (Huawei)”។ ដោយ​បាន​បន្ថែម​ថា​ការ​ពង្រាយ​​បច្ចេកវិទ្យា 5G ជុំវិញ​ពិភពលោក​​នឹង​ជួប​​បញ្ហា​ប្រឈម ប្រសិន​បើ​អាមេរិក​អនុម័ត​ការ​ធ្វើ​ទារុណកម្ម​របស់​ខ្លួន។

​​​​​​​គួរ​ដឹង​រដ្ឋាភិបាល​​លោក ត្រាំ បាន​បញ្ចេញ​បញ្ជា​ដែល​អាច​រឹត​បន្តឹង​ Huawei មិន​ឲ្យ​លក់​ឧបករណ៍​នៅ​អាមេរិក ហើយ​​​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ដាក់​ Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ ដែល​បាន​ហាម​ឃាត់​មិន​​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក មិន​ឲ្យ​លក់​ផលិតផល ឬ សេវាកម្ម​ដល់ Huawei មាន​ដូច​ជា​ Google ជា​ដើម។

ក្នុង​ប្រទេស​ម៉ិកស៊ីកូ​ Huawei មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​សម្រាប់​ក្រុមហ៊ុន​លក់​ទំនិញ​បោះ​ដុំ​លើ​អនឡាញ Red Compartida។ Huawei ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​ធំ​ៗ​​រួម​មាន AT&T និង America Movil SAB ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អនុ​ប្រធាន​ខាង​លើ៕​​

ចុចអាន៖

ប្រភព៖ Economic Times ប្រែ​សម្រួល៖ សុខហេង

មតិយោបល់