• 2019-06-17 02:51:07
  • ព័ត៌មាន

ក្រោយ​ចែកផ្លូវ​ជាមួយ Huawei ​ក្រុមហ៊ុន​យក្ស​មួយ​នៅ​អាមេរិក​ខាតបង់​ទាំង​លាន​ដុល្លារ

  • 2019-06-17 02:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Broadcom របស់​សហរដ្ឋអាមេរិក​ទើប​តែ​ប្រកាស​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ២ នា​ឆ្នាំ ២០១៩។ ចំណូល​នៅ​ត្រីមាស​ទទួល​បាន ៥,៥១៧ ពាន់​លាន​ដុល្លារ ដែល​ជា​តួលេខ​ធ្លាក់​ចុះ​ប្រមាណ ៤,៧ ភាគរយ​ ធៀប​នឹង​ត្រីមាសដំបូង។

តាម​រយៈ​ការ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​របស់ Broadcom ជុំវិញ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ២០១៩ សរុប​បាន​មាន​ការ​ធ្លាក់​ចុះ​មក​ត្រឹម ២២,៥ ពាន់​លាន​ដុល្លារ ​ពោល​គឺ​ថមថយ ៨ ភាគរយ​ធៀប​នឹង​ការ​ព្យាករណ៍​ចាស់​កាល​ពី​ ៣ ខែ​មុន។ ហេតុផល​ចម្បង​ក៏​ដោយ​សារ​តែ​ការ​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​យក្ស​ចិន ពោល​គឺ Huawei ​លែង​ទទួល​ទិញ​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ត​ទៅ​ទៀ​តហើយ។

កន្លង​ទៅ Hauwei ទទួល​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​សហការ​ចំនួន ៩២ ដោយ​ក្នុង​នោះ​មាន ១/៣ ​ប្រភព​ចេញ​ពី​សហរដ្ឋអាមេរិក ស្រប​ពេល​ដែល​ខ្លួន​ក៏​រាប់​បញ្ចូល​ជា​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​បន្ទះ​ឈីប​ធំ​បំផុត​លំដាប់​ទី​បី​បន្ទាប់​ពី​ក្រុមហ៊ុន Apple និង Samsung។ បែប​នេះ​ហើយ​ការ​ផ្តាច់​ភាព​ជា​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន​អាមេរិក-ចិន បាន​ក្លាយ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ញញើត​មួយ​រវាង​ភាគី​ទាំង​ពីរ។

នៅ​ផ្សារហ៊ុន​ New York Stock Exchange ​ភាគហ៊ុន​របស់​បណ្តា​ក្រុមហ៊ុន​ធំៗ​មាន​តាំង​ពី Broadcom ធ្លាក់​ចុះ ៥,៥៧ ភាគរយ, AMD ​ធ្លាក់ ៣,៣ ភាគរយ, NVIDIA ​ធ្លាក់ ២,២ ភាគរយ, Intel ​ធ្លាក់ ១,១ ភាគរយ ហើយ​សូម្បី​តែ​ក្រុមហ៊ុន​ឯ​ទៀត​នៅ​ក្រៅ​ទឹក​ដី​អាមេរិក​ដូច​ជា TSMC ADR ​របស់​តៃវ៉ាន់​ក៏​ធ្លាក់​ចុះ ៤,១ ភាគរយ​យ៉ាង​គំហុក​ផង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់