- 2019-06-12 06:54:44
- ព័ត៌មាន
ច្រឡំធំហើយ បើគិតថា Apple ឬ Google ជាក្រុមហ៊ុនមានយីហោថ្លៃដាច់គេនៅឆ្នាំ ២០១៩
- 2019-06-12 06:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឡំធំហើយ បើគិតថា Apple ឬ Google ជាក្រុមហ៊ុនមានយីហោថ្លៃដាច់គេនៅឆ្នាំ ២០១៩
ចន្លោះមិនឃើញ
នៅរយៈពេល ១២ ឆ្នាំចុងក្រោយនេះក្រុមហ៊ុន Apple និង Google តែងតែបណ្តេញគ្នាឥតឈប់រក្សាតំណែងនៅចំណាត់ថ្នាក់កំពូលនាមជាក្រុមហ៊ុនមានស្លាកយីហោថ្លៃដាច់គេក្នុងលោក។
យ៉ាងណាមិញនៅឆ្នាំ ២០១៩ គ្រប់យ៉ាងបានផ្លាស់ប្តូរ ដោយក្រុមហ៊ុនទាំងពីរបានធ្លាក់មកឈរនៅតំណែងទី ២&៣។ យោងតាមការចាត់ចំណាត់ថ្នាក់ពី BrandZ បានរកឃើញថា Amazon ឯណោះទេ ដែលជាក្រុមហ៊ុនមានស្លាកយីហោថ្លៃដាច់គេបង្អស់។
តម្លៃនៃស្លាកយីហោរបស់ក្រុមហ៊ុនអាមេរិក [Amazon] បានមានការកើនឡើងប្រមាណ ៥២ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដោយមកទល់ពេលនេះកើនដល់ ៣១៥,៥ ពាន់លានដុល្លារ ស្របពេល Apple ឈរលេខ ២ ថ្លៃ ៣០៩,៥ ពាន់លានដុល្លារ និង Google ថ្លៃ ៣០៩ ពាន់លានដុល្លារ។
តំណែងកំពូល Top 10 មាន ៨ ក្រុមហ៊ុនទៅហើយជាស្ថាប័នបច្ចេកវិទ្យា ខណៈមានក្រុមហ៊ុន ២ ផ្សេងទៀតមានមួយគឺក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Visa និងក្រុមហ៊ុនចំណីអាហារ McDonald's។
+ខាងក្រោមបង្ហាញពីចំណាត់ថ្នាក់សម្រាប់ឆ្នាំ ២០១៩៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: